កិច្ចប្រជុំអាស៊ានឥណ្ឌាលើកទី៥

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 12192

នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ។
ប្រធានក្រុមការងារកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា បានរាយការណ៍និងផ្តល់នូវអនុសាសន៍ជូនអង្គប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នូវវឌ្ឍនភាពសកម្មភាពកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាកសិកម្មនិងព្រៃឈើ
1. កម្មវិធីសកម្មភាពទី១ៈ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងចំណុចគន្លឹះដែលអាចផ្តល់ប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រឹងផលិតភាពនៃផលិតផលកសិកម្ម និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង ក៏ដូចជាលើកកម្ពស់រំហូរផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក
2. កម្មវិធីសកម្មភាពទី២ៈ ជំរុញបណ្តាញនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលមានសមត្ថកិច្ច ជាមួយនឹងអ្នកជំនាញកសិកម្មនិងចំណីអាហារ មន្ទីរពិសោធន៍ ស្ថាប័នគ្រឹះស្ថានសិក្សាដែលពាក់ព័ន្ធនិឹងចំណីអាហារនិងកសិកម្ម កសិករនិងសហគមន៍កសិកម្ម និងអ្នកជំនួញ អាស៊ាននិងឥណ្ឌា
3. កម្មវិធីសកម្មភាពទី៣ៈ ជំរុញការវិនិយោគ ការបង្កើនសមត្ថភាព ការចែករំលែកពត៌មាននិងបទពិសោធ និងការអនុវត្តល្អប្រសើរ ស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាកសិកម្ម ការគ្រប់គ្រងនិងនវានុវត្តន៍ក្នុងវិស័យចំណីអាហារ កសិកម្ម ជលផល និងព្រៃឈើ
4. កម្មវិធីសកម្មភាពទី៤ៈ អភិវឌ្ឍន៍ធនធានមនុស្សក្នុងអនុវិស័យចំណីអាហារ កសិកម្ម ជលផល និងព្រៃឈើ ដោយផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយអាស៊ាន សិក្សាពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ការប្រើបច្ចេកទេសល្អប្រសើរ ការគ្រប់គ្រងនិងការអនុវត្តនៅកសិដ្ឋាន តាមរយៈការបណ្តុះបណ្តាលនិងផ្សព្វផ្សាយ
5. កម្មវិធីសកម្មភាពទី៥ៈ គាំទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តក្របខណ្ឌសន្តិសុខស្បៀងចម្រុះអាស៊ាន (AIFS) និងផែនការយុទ្ធសាស្រ្តសកម្មភាពសន្តិសុខស្បៀង ក្នុងតំបន់អាស៊ាន ២០១៥-២០២០ និង
6. កម្មវិធីសកម្មភាពទី៦ៈ ជំរុញការពង្រឹងភាពបន្សាំនៃប្រព័ន្ធធម្មជាតិ និងលើកកម្ពស់សមត្ថភាពដែលអាចទទួលបានរបស់សហគមន៍មនុស្សជាតិ ដើម្បីដោះស្រាយគ្រោះថ្នាក់ដល់បរិស្ថាន
ជាចុងបញ្ចប់ អង្គប្រជុំបានផ្តល់ការអនុម័តលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការកសិកម្មនិងព្រៃឈើអាស៊ាន-ឥណ្ឌា។

កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូពីចម្ងាយ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣...
កិច្ចប្រជុំស្ដីពីការពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក
ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ក្រសួងកសិកម្ម...
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់អាស៊ាននៅថ្នាក់ក្រោមជាតិ
ថ្ងៃអង្គារ ៩-១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤-២៦ ខែវិច្ឆិកា...
កិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងកិច្ចប្រជុំអមជាមួយផេ្សងទៀត​ (42nd AMAF Meeting, The 20th AMAF Plus Three and The 6th AIMMAF)
នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
កិច្ចប្រជុំពីចម្ងាយ ស្តីពី The PrepSOM-42nd AMAF, PrepSOM-20th AMAF Plus Three and The PrepSOM-6th AIMMAF
កាលពីថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា...
កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន (ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល)
នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨...
កិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន
​នៅព្រឹកថ្ងៃពុធ ០៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ​...
ទិវាដីពិភពលោកក្នុងប្រទេសថៃ
ថ្ងៃសុក្រ​ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ​...
ទស្សនកិច្ច
ថ្ងៃអាទិត្យ​ ១២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ​...
World soil day
ថ្ងៃសៅរ៍​​ ១១កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ​...
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្មក្រោមគម្រោងACMECS
នៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩​ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​...
កិច្ចប្រជុំត្រៀមសម្រាប់កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន
នៅក្នុងច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ...
កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា...
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...