វគ្គបណ្តុះបណ្តាលគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ស្ពឺ និងកោះកុង

ចេញ​ផ្សាយ​ ២២ មិថុនា ២០១៨ 18784

សកម្មភាពរបស់ការិយាល័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៅនៅថ្ងៃពុធ ០៨កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃព្រហស្បតិ៍ ០៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨៖
ក្រុមការងារនៃមជ្ឈមណ្ឌលបានចុះទៅបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។ ក្នុងវគ្គបណ្តុះបណ្តាលខាងមន្ទីរបានចាត់តាំងមន្រ្តីចូលរួមជាច្រើន ដើម្បីទទួលយកចំណេះដឹងលើការគ្រប់គ្រងគេហទំព័រដូចជា៖ ការគ្រប់គ្រងអ្នកប្រើប្រាស់គេហទំព័រ ការគ្រប់គ្រងរូបភាពរត់នៅលើគេហទំព័រ ការគ្រប់គ្រងទំព័រនៅលើគេហទំព័រ ការគ្រប់គ្រងព័ត៌មាន សកម្មភាពនៅលើគេហទំព័រ ការគ្រប់គ្រងប្រភេទព័ត៌មាន ឬសកម្មភាពនៅលើគេហទំព័រ ការគ្រប់គ្រងអ្នកលក់-ទិញនៅលើគេហទំព័រ និងការគ្រប់គ្រងប្រភេទអ្នកលក់-ទិញនៅលើគេហទំព័រ។
លទ្ធផលជារួមនៃដំណើរការចុះបណ្តុះបណ្តាលនេះ គឺក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានទទួលការសហការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង និងខេត្តកំពង់ស្ពឺ យ៉ាងកក់ក្តៅដោយមន្ទីរបានចាត់ឲ្យមន្ត្រីចូលរួមតាមកាលបរិច្ឆេទដូចបានកំណត់ និងមានការសាទរសម្រាប់ការទទួលបានគេហទំព័រផ្ទាល់របស់មន្ទីរ។ ពួកគាត់ថ្លែងអំណរអរគុណចំពោះក្រុមការងាររបស់មជ្ឈមណ្ឌលព័ត៌មាន  និងឯកសារកសិកម្ម ដែលបានចំណាយពេលចុះទៅដោយផ្ទាល់ដល់កន្លែងរបស់ពួកគាត់ ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញនេះដល់ពួកគាត់។

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំ​ដើម្បី​ពិនិត្យ ការរៀបចំឯកសារទស្សនៈទានស្តីពី «ការរៀបចំអភិវឌ្ឍ​ប្រព័ន្ធ​តាម​ដានដំណើរការខ្សែច្រវាក់ផលិតកម្មកសិកម្ម...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម...
ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញចុះពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh និងការប្រើប្រាស់...
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើមុខងាររបស់កម្មវិធី FarmBook
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​​...
ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល បន្តផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ និងយល់ដឹងអំពីថ្នាល CamDX និង CamDigiKey ការបង្កើត...
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ដាវ វិទូ អនុប្រធានការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល...
ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ឌីជីថលចាំបាច់” ជូនដល់មន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយម...
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំមន្ត្រីជំនាញ ដើម្បីពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ប្រព័ន្ធនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញចុះពង្រឹងសមត្ថភាពមន្ត្រីបង្គោលក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh និងការប្រើប្រាស់...
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល...
ការចុះបណ្តុះបណ្តាលការប្រើប្រាស់ និងផ្សព្វផ្សាយអំពីកម្មវិធីស្មាតហ្វូន (Mobile App) គេហទំព័រ (Website) និងរបៀបទុកដាក់ឯកសារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់�...
នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា...
ការចុះតាមដាន និងពង្រឹងការប្រើប្រាស់គេហទំព័រមន្ទីរ និងប្រមូលធាតុចូលសម្រាប់បង្កើតកម្មវិធីទូរស័ព្ទ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងខេត...
ថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៦ ត្រួវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២...
សិក្ខាសាលាស្តីពី ការប្រើប្រាស់ឧបករណ៍ និងកម្មវិធីសម្រាប់ដំណើរការរៀបចំប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ (Virtual Conference)
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម...
ប្រជុំអនុវត្តផែនការសកម្មភាពឆ្នាំ២០២១ របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
នៅថ្ងៃអង្គារ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ...
ប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកវិទ្យារបស់ក្រុមហ៊ុន HUAWEI
នាព្រឹកថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា...
ប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារតាមដាននិងផ្សព្វផ្សាយព័ត៌មានលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម
នៅរសៀលថ្ងៃចន្ទ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
សិក្ខាសាលាផ្សព្វផ្សាយស្តីពី ”សមិទ្ធផលប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម”
នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
កិច្ចប្រជុំស្តីពីការពិភាក្សាការងារផ្តល់សេវាសាធារណៈ នីតិវិធីនៃការរៀបចំផ្តល់ព័ត៌មានអំពីសេវា និងនីតិវិធីនៃការអនុវត្តការផ្តល់សេវាក្នុងកម្រងព័ត៌មានសេវាសាធារណៈ...
នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា...