ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ០៨ ធ្នូ ២០២២ 3791

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីនៃក្រសួងបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលធ្វើឡើងដោយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យផ្ទាល់។ កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ។ ការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យដើរទៅមុខ។ ជាចក្ខុវិស័យនាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រី ចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់។ ដើម្បីសម្រេចគោលដៅនេះបាន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់តែម្តង។ ប៉ុន្មានឆ្នាំទៅមុខទៀត សិស្សចេញពីសាលាកសិកម្មនឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយ។ នៅឆ្នាំខាងមុខនេះ គុណភាពសិក្សានឹងកាន់តែខ្ពស់ឡើង តាមរយៈការពង្រឹងបន្ថែមភាសាអង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជាគ្រប់គ្រងនិងគណនេយ្យ ដែលជាមូលដ្ឋានគ្រឹះដើម្បីឱ្យសិស្សមានកំរិតវប្បធម៌ដឹកនាំខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា ទាំងនេះនឹងទាក់ទាញសិស្សពូកែទាំងឡាយឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងនោះ យើងបើកទ្វារស្វាគមន៍ផងដែរ ទៅដល់សិស្សដែលមានពិការភាព។ ក្រៅតែអំពីការបណ្ដុះបណ្ដាល ផ្ដល់ចំណេះដឹងដល់សិស្ស ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យគិតពីនិរន្ដរភាព និងស្វ័យភាពហិរញ្ញវត្ថុរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យបាននូវការផ្ដល់ការសិក្សាប្រកបដោយគុណភាពដល់និស្សិត។

Other News
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៤ 162

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 162

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 179

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 223

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 349

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 433

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 393

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 386

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 384

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 377

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 423

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 517

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...