ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមពិធីប្រកាសចូលកាន់ដំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ១១ ឧសភា ២០២៣ 4211

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមប្រកាសចូលកាន់ដំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម នៅអគារផ្ការំដួល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្តដល់មន្ត្រីជាន់ខ្ពស់ទាំងនោះ ត្រូវខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ អស់ពីកម្លាំងកាយចិត្ត មិនប្រកាន់ពីតួនាទី ហើយសហការជាមួយដៃគូពាក់ព័ន្ធ និងអាជ្ញាធរ ដើម្បីលើកកម្ពស់វិស័យកសិកម្មអោយកាន់តែរីកចំរើន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញមន្ត្រីក្រោមឱវាទទាំងនោះ ចុះសិក្សានៅតាមបណ្តាខេត្តនានាអំពីសក្តានុពល និងបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធិភាព ។

ឯកឧត្តម សាន វណ្ណទី ដែលទើបនឹងកាន់តួនាទីរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងអោយមន្ត្រីដែលទើបតែងតាំងថ្មី បានឡើងថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រនរោត្តម សីហមុនី សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្តល់ទំនុកចិត្ត និងជួយជ្រោមជ្រែងផ្តល់តួនាទីដល់មន្ត្រីក្រោមឱវាទបានបម្រើការងារក្នុងក្រសួងកសិកម្មនេះ។

ទទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ សាន វណ្ណទី ប្តេជ្ញាចិត្តថា និងបន្តសិក្សារៀនសូត្រ ហើយខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អប្រសើរ អស់ពីកម្លាំងកាយ កម្លាំងចិត្ត ដោយមិនខ្លាចនឿយហត់ ដោយភាពម៉ឺងមាត់ មានទំនួសខុសត្រូវ គណនេយ្យភាព ដើម្បីបង្កើនប្រសិទ្ធភាពការងារ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមចង្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ។

បន្ថែមពីនេះ ឯកឧត្តមបញ្ជាក់ថា នឹងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាព និងក្រសួងពាក់ព័ន្ធនានា ដើម្បីធ្វើអោយវិស័យកសិកម្ម កាន់តែរីកចំរើនប្រកបដោយនិរន្តរភាព ហើយគោរពឋានានុក្រមការងារដោយផ្អែកតាមភារកិច្ចដែលបានបែងចែក អនុវត្តការងារតាមអង្គភាពជំនាញនិងប្រកបដោយវិជ្ជាជីវៈ រួមទាំងគោរពគោលការណ៍ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ និងអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ឱ្យ ។

យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យតែងតាំង និងសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ការប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងប្រធាននាយកដ្ឋានកសិកម្ម សរុបចំនួន១០រូប ដែលមន្ត្រីជាន់ខ្ពស់ទាំងនោះ ជាក្បាលម៉ាស៊ីនសំខាន់ក្នុងការជួយគ្រប់គ្រង និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងព្រៃឈើ សត្វព្រៃ ជលផល ធនធានមនុស្ស និងផ្នែកកសិកម្ម ជាដើម៕

Other News
ចេញ​ផ្សាយ​ ១០ មីនា ២០២៥ 210

អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកំពង់ចាម សប្បាយរីករាយចូលរួមកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

បងប្អូនអាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពង់ចាម អះអាងថាចែកចាយតែផលិតផលស្របច្បាប់ និងមានគុណភាព ដេីម្បីជួយដល់កសិករឱ្យបានទិន្នផលខ្ពស់ និងប្រាក់ចំណេញ។ ទន្ទឹមនេះ...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 278

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 273

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 417

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 400

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 411

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 404

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 400

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 396

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស ចម្រើនជន្មាយុ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 420

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​ នៅស្រុកបាណន់​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 452

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 446

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប​ នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ...