ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តប៉ៃលិន និងខេត្តសៀមរាប ក្នុងបំណងចុះមកពិនិត្យ និងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផល ជាពិសេសវិស័យវារីវប្បកម្ម

ចេញ​ផ្សាយ​ ៣១ សីហា ២០២០ 2672

នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយឯកឧត្តមរដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋ បាលជលផល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីជំនាញ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តប៉ៃលិន និងខេត្តសៀមរាប ក្នុងបំណងចុះមកពិនិត្យ និងតាមដានអំពីវឌ្ឍនាភាពនៃការងារបង្កបង្កើនផល ជាពិសេសវិស័យវារីវប្បកម្ម។ សម្រាប់បេសកកម្មនៅថ្ងៃទីមួយក្នុងខេត្តប៉ៃលិននេះមានកម្មវិធីជាបន្ទាន់ដូចខាងក្រោម៖

- កម្មវិធីទី១៖

ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៨គ្រួសារ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចេង ញ៉ាន់ និងលោកជំទាវ ជា លាប អភិបាលរងនៃគណអភិបាលខេត្ត ដែលពិធីនេះបានរៀបចំនៅផ្ទះលោក ខាន់ បូណា នៅភូមិអូរកន្ធៀងរ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។ លោក សាយ សុផាត ប្រធាន មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីវិស័យវារីវប្បកម្មនៅទូទាំងខេត្តថា ខេត្តមានបណ្តុំកង្កែបចំនួន ១២កន្លែង (២៧០គ្រួសារ) មាន បណ្តុំត្រី ០៥កន្លែង (៨៦គ្រួសារ) អាចផលិតត្រីបាន ១២តោន/វគ្គ (១វគ្គមាន ៣ខែ) មានកន្លែងបង្កាត់ និងភ្ញាស់កូនកង្កែប ១០កន្លែង (ផលិតបាន ៣ម៉ឺនកូនគិតមកដល់ថ្ងៃនេះ) ដោយឡែក កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានផ្តល់លទ្ធភាពដល់កសិករទទួលផល (ចិញ្ចឹមត្រី និងកង្កែប) សរុបចំនួន ៤៦៨គ្រួសារ ក្នុងនោះស្រ្តី ២០២គ្រួសារ ដោយរៀបចំចងក្រងជាក្រុមបណ្តុំអាជីវកម្មត្រី និងកង្កែបចំនួន១៧បណ្តុំ។ ដោយទទួលការបណ្តុះបណ្តាលបច្ចេកទេសពីមន្ត្រីជំនាញមានកសិករចំនួន ៥គ្រួសារ កំពុងដំណើរការចិញ្ចឹមបង្កងជាលក្ខណៈគ្រួសារ ដែលពីមុនៗមកមិនធ្លាប់មានឡើយនៅក្នុងខេត្តប៉ៃលិន។ បន្ទាប់ មក ឯកឧត្តម ចេង ញ៉ាន់ បានមានមតិស្វាគមន៍ និងធ្វើចំណាប់អារម្មណ៍ពាក់ព័ន្ធការងាររដ្ឋបាល ភូមិសាស្រ្ត សន្តិសុខសង្គម ផលិតកម្មកសិកម្ម សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បញ្ហានាំចេញកសិផល និងជាពិសេសអនុវិស័យវារីវប្បកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងទទួលបានជោគជ័យក្នុងការងារបង្កបង្កើនផល។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីជ្រាបថា សម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំជំរុញចលនាអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន ក្នុងនោះក៏មានអនុវិស័យវារីវប្បកម្មដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកំពស់ផលិតភាពផលិតកម្ម ធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារ តាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន និងជាពិសេសរក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុង ពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក មិនតែប៉ុណ្ណោះ សម្តេចតេជោក៏បានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលផងដែរ។ ភ្ជាប់ទៅនឹងការឧបត្ថម្ភកូនត្រី-កូនកង្កែបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរ ក៏ដូចជាមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាងចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសមាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមគ្រួសារតាមគ្រប់រូបភាព។ ត្រូវធ្វើការតាម ដាននូវរាល់សកម្មភាពរបស់វារីវប្បករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យអាជីពនេះរីកដុះដាលល្អ និងទទួលបានផលជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយបណ្តុះ បណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម។ ត្រូវចងក្រងបណ្តុះអាជីវកម្មព្រោះវាមានប្រយោជន៍ ក្នុងការ ចូលរួមគ្នាជាកំលាំងចលករផលិត កែច្នៃ ទីផ្សារ ទទួលបានព័ត៌មាន តម្លៃបន្ថែម ទទួលបានបច្ចេកទេស បង្កើតជាសំឡេងតវ៉ាអំពីផលប្រយោជន៍ផ្សេងៗ និងរួមគ្នាដោះស្រាយបញ្ហា។ល។

សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៣៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ១០០គ. និងតង់ កសិករចិញ្ចឹមកង្កែប ២៣គ្រួសារ គ្រួសារនីមួយៗទទួលបានកូនកង្កែប ៤០០ក្បាល ចំណី ១០០គ. និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់ និងកសិករផលិតកូនត្រីពូជចំនួន១គ្រួសារផងដែរ។ សូមជម្រាបជូនថាគិតមកដល់ថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចុះមកចែកកូនត្រី កូនកង្កែប និងសម្ភារចិញ្ចឹម បានចំនួន ៧ខេត្តគឺខេត្តមណ្ឌលគីរី កំពង់ស្ពឺ កំពត ស្វាយរៀង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន ក្នុងចំណោមខេត្តគោលដៅចំនួន១១(មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ កណ្តាល ព្រះសីហនុ ឧត្តរមានជ័យ ព្រះវិហារ) ដោយឡែកខេត្តរតនគីរី ឯកឧត្តមប្រតិភូជលផលបានអញ្ជើញចុះចែក ជាតំណាង។ តាមកម្មវិធីដូចបានគ្រោងទុក នៅសប្តាហ៍ក្រោយឯកឧត្តមរដ្ឋមន្រ្តីនឹងអញ្ជើញទៅខេត្តត្បូងឃ្មុំ កណ្តាល និងខេត្តព្រះសីហនុជាបន្តបន្ទាប់។ គិតមកទល់ថ្ងៃនេះ ខេត្តគោលដៅចំនួន មានគ្រួសារកសិករចំនួន ៥៦៣ (២១៥គ្រួសារទទួលបានតង់ចិញ្ចឹមកង្កែប និង៣៤៨គ្រួសារទទួលបានតង់ចិញ្ចឹមត្រីអណ្តែង) កូនត្រីអណ្តែងចំនួន ១៦ ៧០០ក្បាល កូនកង្កែបចំនួន ៧២ ៤០០ក្បាល ចំណីកង្កែបជាង ២១តោន ចំណីត្រីជាង ៣៨តោន វីតាមីន ១២៣៦កញ្ចប់ ត្រូវបានចែកជូនកសិករ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៤ 195

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 188

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 208

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 250

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 358

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 450

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 407

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 399

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 405

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 394

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 452

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 522

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...