នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមស្តាប់បទបង្ហាញរបស់ក្រុមហ៊ុនសូឡា ហ្គ្រីន អេនេីជី (ខេមបូឌា) ខូអិលធីឌី ស្តីពីស្ថានីយបូមទឹកដេីរដោយពន្លឺព្រះអាទិត្យ និងម៉ូឌែលធុរកិច្ចនៃសេវាកម្មផ្គត់ផ្គង់ទឹកសម្រាប់ស្រូវប្រាំង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់ពីបានទទួលស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំក្រុមហ៊ុនពិនិត្យលទ្ធភាពធ្វេីយ៉ាងណាឱ្យកសិករអាចប្រេីប្រាស់សេវាកម្មនេះ ដោយចំណាយតិច ថ្លៃដេីមផលិតទាប ទទួលបានផលចំនេញច្រេីន និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុនដេីម្បីសិក្សាបន្ថែម តាមរយៈគោលដៅរួម គឺជួយគាំទ្រដល់កសិករ ជាពិសេសសហគមន៍កសិកម្មទំនេីប ដេីម្បីទទួលបាននូវបច្ចេកទេសក្នុងការប្រេីប្រាស់សម្ភារៈ និងសេវាកម្មថាមពលសូឡា ដែលមានភាពចំនេញ និងមានអត្ថប្រយោជន៍ជាច្រេីនក្នុងវិស័យកសិកម្ម។
សូមជម្រាបជូនថា ក្រុមហ៊ុន សូឡា ហ្គ្រីន អេនេីជី (ខេមបូឌា) ខូ អិលធីឌី គឺជាក្រុមហ៊ុនផ្តោតលើការផលិតផលិតផលគ្រឿងចក្រដែលមានគុណភាពខ្ពស់ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សេវាកម្មថែទាំ និងការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ៕