ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន​ជួបសវ​នាការ​ជាមួយ​ ឯកឧត្តម ​Masatoshi​ SATA ​ប្រធាន​គណៈ​កម្មា​ធិការ​អភិរក្ស​ធម្មជាតិ​ជប៉ុន

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 2716

ឯកឧត្តម​បណ្ឌិតអ៊ុករ៉ាប៊ុនរដ្ឋមន្ត្រី​ក្រសួងកសិកម្មរុក្ខាប្រមាញ់និង​នេសាទបានទទួល​ជួប​សវនាការ​ជាមួយឯកឧត្តម​ Masatoshi SATA ប្រធាន​គណៈកម្មាធិការ​អភិរក្សធម្មជាតិ​របស់​សហព័ន្ធ​ពាណិជ្ជកម្ម​ជប៉ុន​ និង​សហការីក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយរាជរដ្ឋាភិបាល​កម្ពុជាលើ​គោលនយោបាយ និង​ការអភិរក្ស​ព្រៃឈើ​កម្ពុជាក៏ដូចជា​ការអភិរក្ស​បរិស្ថានកសិកម្ម​នៅ​កម្ពុជា។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រីបាន​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​កន្លងមក​ចំពោះ​ប្រទេសជប៉ុនក្នុងការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចស្ថេរភាព​សង្គម​និង​សន្តិភាព​ជូន​ប្រទេស​កម្ពុជាតាមរយៈ​អង្គការក្រៅ​រដ្ឋាភិបាលវិនិយោគ​ពី​វិស័យ​ឯកជនរដ្ឋាភិបាល​ជប៉ុននិង​ប្រជាជន​ជប៉ុន។ សូម​ជម្រាបជូន​ថាកិច្ចសវនាការ​នេះ​បាន​ប្រព្រឹត្តទៅនៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទនា​ល្ងាច​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤។

ជាការ​ឆ្លើយតបឯកឧត្តមMasatoshi SATA បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃខ្ពស់ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កន្លងមក។ឯកឧត្តម​បាន​ជំរាបជូនដំណើរ​ទស្សនកិច្ច​ទៅ​ស្រុក​ជីក្រែងខេត្តសៀមរាបក្នុង​គោលបំណង​ចុះ​ពិនិត្យ​ និង​វាយតម្លៃ​គម្រោងរបស់​អង្គការ ​JVC ដែល​ទទួល​ជំនួយ​ពី​គណៈកម្មាធិការ​អភិរក្ស​ធម្មជាតិ​របស់​សហព័ន្ធ​ពាណិជ្ជកម្ម​ជប៉ុន(Keidanren) ដែលមាន​សកម្មភាពផ្តោតទៅលើ​ការទប់ស្កាត់​ការបាត់បង់​ធនធាន​ព្រៃឈើជលផលនៅតំបន់​ទន្លេសាប និង​ជាពិសេសពិនិត្យ​ទៅលើ​លទ្ធភាព​នៃ​ការកែច្នៃ​ម្ហូបអាហារ​របស់​ប្រជាពលរដ្ឋនៅក្នុងតំបន់​នោះ។ ឯកឧត្តម​បាន​សង្កេតឃើញថាសកម្មភាព​គម្រោង​មានដំណើរ​ការល្អដោយមាន​ការចូលរួមយ៉ាងសកម្ម​ពី​ប្រជាជន​កម្ពុជា​នៅ​ទីនោះ​លើ​សកម្មភាព​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ស្ថេរភាព និងការ​ជម្រុញ​ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ​ឲ្យ​មាន​ប្រសិទ្ធភាព។ ឯកឧត្តម​ក៏បាន​សំណូមពរ​ឲ្យ​ប្រទេសកម្ពុជាក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ជួយ​សហការ ​និង​គាំទ្រ​ថែមទៀតដើម្បីអោយគម្រោង​នេះ​ទទួលបាន​ជោគជ័យ។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​មាន​សេចក្តី​រីករាយ​ទទួលយក​សំណូមពរ​ខាងលើ និង​បាន​កត់សម្គាល់ថាប្រជាកសិករ​កម្ពុជា​នៅ​តំបន់​គម្រោង​បាន​ផ្សារភ្ជាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន​តាមរយៈ​គម្រោង​ និង​បានជួយ​រួមចំណែក​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ និង​ជលផល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្តម​បណ្ឌិតរដ្ឋមន្ត្រី​បាន​ជម្រាបជូន​យ៉ាងច្បាស់​អំពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​សំដៅ​រក្សា“តុល្យភាព​រវាង​ការអភិវឌ្ឍ ​និង​ការអភិរក្ស”ពិសេស​លើ​កម្ពស់​វិភាគទាន​នៃ​ធនធានធម្មជាតិ​ចំពោះ​ការអភិវឌ្ឍ​វិស័យ​កសិកម្មដោយបាន​គូសបញ្ជាក់​ទៅលើ​ការ​ជម្រុញ​អនុវត្ត​កម្មវិធី​ព្រៃ​សហគមន៍ការត្រួតពិនិត្យ​តាមដានការធ្វើ​អាជីវកម្ម​ព្រៃឈើការអនុវត្ត​ច្បាប់​ព្រៃឈើ ​និង​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​បទល្មើស​ព្រៃឈើការពង្រឹង​ប្រសិទ្ធភាពគ្រប់គ្រង​ព្រៃ​បម្រុងការធានា​គម្រប​បៃតងការអភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃការអនុវត្ត​ស៊ីជម្រៅ​នូវ​កំណែទម្រង់​ឡូ​តិ៍​នេសាទការធានា​ចីរភាព​នៃ​ធនធាន​ជលផល និង​ការរក្សា​ចីរភាព​ប្រព័ន្ធ​អេកូឡូស៊ី​ដើម្បី​ធានាគុណភាព​ដី ​និង​ចីរភាព​នៃ​ប្រភពទឹកក្នុង​គោលបំណងធានា​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិនិង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​តំបន់​ជនបទ។

 ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​ជម្រាប​ផងដែរ​អំពី​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ទៅលើ​ការបង្កើនផលិតភាពពី​ពិធ​ភាវូបនីយកម្ម និង​ពាណិជ្ជកម្ម​កសិកម្មការលើកកម្ពស់​ការចិញ្ចឹម​សត្វ​ និង​វារីវប្បកម្មនិងការអនុវត្ត​គោលនយោបាយ​ស្តីពី​ការបង្កើន​ផលិតកម្ម​ដំណាំ​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល។ បច្ចុប្បន្នផលិតកម្ម​កសិកម្ម​នៅ​កម្ពុជាកំពុង​ឈាន​ពី​ការផ្គត់ផ្គង់​ខ្លួនឯង​ទៅ​ការនាំ​ចេញទៅ​ក្រៅប្រទេសស្ទើរតែ​គ្រប់​ផលិតផល​កសិកម្មដែល​ជាក់ស្តែង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កំពុង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ផលិតផល​កសិកម្មជាពិសេស​អង្ករ​ដែល​ផលិត​បាន​មាន​គុណភាព និង​ក្លាយជា​ទំនិញ​ដែលមានគុណ​ភាព​ខ្ពស់​អាច​លក់​លើ​ទីផ្សារ​អន្តរជាតិនិង​លើ​ទីផ្សារ​ក្នុង​តំបន់។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រីស្នើឲ្យ​សហគមន៍​បរទេសជាពិសេស​តាមរយៈ​ប្រតិភូ​ជប៉ុន​ជួយផ្តល់​បច្ចេកទេស​កសិក​ម្ម និង​ជម្រុញ​ឲ្យ​មានការវិនិយោគលើ​ការងារ​កសិកម្ម​បន្ថែមទៀត​ពី​ប្រទេស​ជប៉ុនដើម្បី​ជម្រុញ​ឲ្យ​ផលិតផល​កសិកម្ម​  កម្ពុ​ជាមានការ​ទទួលស្គាល់​ពី​ទីផ្សារ​អន្តរជាតិនិង​សំណូមពរ​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​រក​ទីផ្សារ​សម្រាប់​អង្ករ​កម្ពុជាផងដែរ។

 កិច្ចសវនាការ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​រីករាយស្និទ្ធស្នាលនិង​កិច្ចសហប្រតិបត្តិការ​ខ្ពស់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 120

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 160

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 183

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 291

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 365

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 326

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 314

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 322

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 310

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 359

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 507

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 521

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក