អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្វពិធីបុណ្យដាលានដែលជាប្រពៃណីជាតិក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រី្ត វេង សាខុន

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 3251

នៅស្ថានីយពូជស្រូវទួលសំរោង ក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង នារសៀលថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអាជ្ញាធរដែនដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្វពិធីបុណ្យដាលានដែលជាប្រពៃណីជាតិក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
 
នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ទាក់ទងនឹងពិធីបុណ្យដារលាននាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិបុណ្យនេះថា៖ បុណ្យដារលាន ជាបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរភាគច្រើនជាកសិករ តែងតែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ក្រោយពីបញ្ចប់ការច្រូតស្រូវ និងបោកបែនរួចរាល់ ក្នុងគោលបំណងរក្សានូវអត្ដសញ្ញាណព្រលឹងជាតិខ្មែរ គោរពដឹងគុណចំពោះម្ចាស់ទឹក ម្ចាស់ដី និងវត្ថុស័ក្តិសិទ្ធិក៏ដូចជាបង្កឱកាសជូនប្រជាកសិករឲ្យជួបជុំញាតិមិត្ដជិតឆ្ងាយ ដើម្បីពង្រីកនូវចំណងភាតរភាព សាមគ្គីភាព និងមិត្តភាព ហើយផ្លាស់ប្ដូរយោបល់គ្នាអំពីការងារបង្កបង្កើនផល និងជាពិសេស គឺដើម្បីកម្សាន្ដសប្បាយ បន្ទាប់ពីបានចំណាយកម្លាំងកាយ និងកម្លាំងចិត្តគ្រប់បែបយ៉ាងនៅក្រោមកម្ដៅព្រះអាទិត្យនិងភ្លៀងផ្គរយ៉ាងប្ដូរផ្ដាច់ អស់រយៈពេលពេញមួយរដូវបង្កបង្កើនផលកន្លងមក។
 
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីស្ថានភាពទូទៅនៃការវិវឌ្ឍន៍ផ្នែកនយោបាយ សង្គម និងការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល រួមជាមួយផែនការ និងទិសដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ ដើម្បីបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្លើយតបតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងជាពិសេសដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម សមស្របតាមចក្ខុវិស័យនិងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលគឺដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាធាតុចូលនិងជាពុទ្ធិសម្រាប់អង្គពិធីយកទៅអនុវត្តបន្ត៖ ទី១.ត្រូវលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបតាមតម្រូវការទីផ្សារ និងមានភាពប្រកួតប្រជែង ដោយត្រូវបង្កើនផលិតភាព គុណភាព និងពិពិធកម្មតាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ បន្តជំរុញការអភិវឌ្ឍកសិដ្ឋានគំរូនិងការផ្តល់សេវាបច្ចេកទេសកសិកម្ម ការប្រើប្រាស់ពូជធន់ដែលផ្តល់ទិន្នផលខ្ពស់ ពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្មនិងពង្រីកយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ទំនើប និងឌីជីថល ដើម្បីកាត់បន្ថយពលកម្ម និងបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ដើម្បីជំនួសការនាំចូល។ ទី២.ពង្រីកការអនុវត្តទំនើបកម្មកសិកម្មតាមសហគ្រាសកសិកម្មធុនតូច និងមធ្យម និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាអាជីព ដោយជំរុញឱ្យអនុវត្តបច្ចេកវិទ្យាសមស្រប ព្រមទាំងលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជនក្នុងគ្រប់ខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូច ទៅនឹងទីផ្សារតាមអភិក្រម “ភាពជាដៃគូក្នុងចំណោម រដ្ឋ-ឯកជន-ផលិតករ” ហើយផ្នែកឯកជនត្រូវកំណត់ជ្រើសរើសយកសហគមន៍កសិកម្មជាដៃគូសហការផលិត និងប្រមូលទិញកសិផល តាមរយៈការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៣.បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានាឱ្យបានល្អប្រសើរ ដើម្បីផ្តល់ព័ត៌មានថ្មីៗស្ដីពីបច្ចេកទេសផលិតកម្មកសិកម្ម ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាដើម្បីដោះស្រាយបញ្ហាដែលកសិករជួបប្រទះទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Other News
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៤ 183

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 179

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 192

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 237

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 354

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 442

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 399

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 393

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 394

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 383

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 438

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 520

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...