ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានជួបជាមួយឯកឧត្តម Jean-François Cautain ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 2505

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅដល់ ឯកឧត្តម Jean-François Cautain ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជានិងសហការី និងបានថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ​ដល់​ការ​គាំទ្រផ្នែកហិរញ្ញប្បទាន ព្រមទាំងជំនួយ​បច្ចេកទេសរបស់​សហភាពអឺរ៉ុប​មក​កម្ពុជា ពិសេស​​ការជួយគាំ​ទ្រ​លើការជំរុញ​កំណើន​ផលិត​ភាពក្នុង​វិស័យ​កសិកម្ម សំដៅរួមចំណែក​ដល់ការ​អនុវ​ត្ត​គោល​នយោ​បាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាល។ កិច្ចសវនាការនេះបានប្រព្រឹត្តទៅកាល​ពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៥ នៅ​ទីស្តី​ការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

គោលបំណងនៃកិច្ចសវនាការនេះ គឺភាគី EU ចង់ស្វែងយល់អំពីគម្រោងសាងសង់ផ្លូវពីខេត្តមណ្ឌលគិរី​ទៅកាន់​ខេត្តដាឡាត់ប្រទេស វៀតណាមប្រវែង៦៧គីឡូម៉ែត្រ ឆ្លងកាត់ព្រៃការពារមណ្ឌលគិរី និងការបើកច្រកទ្វេភាគី ក្បាលដំរី ដែលស្ថិតនៅក្នុងភូមិសាស្រ្តភូមិឡឥដ្ឋ ឃុំក្រងតេះ ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។ ភាគី EU​ បាន​បង្ហាញ​​ពីផល​ប៉ះ​ពាល់​​​លើតំបន់ស្នូលនៃព្រៃការពារនេះ ជាពិសេសការ អភិរក្សខ្លាធំព្រមទាំងជីវចម្រុះផ្សេងៗដែល​មាន​ដោយ​កម្រ និងជា​តំបន់មានសក្តានុពលក្នុងការ​បង្កើត​ជា​តំបន់​មួយទទួលស្គាល់ដោយUNESCO ហើយ​តំបន់​នេះក៏ជាតំបន់​ដែល​ភាគី EU កំពុងមានការគាំទ្រលើការគ្រប់គ្រង​ធនធានធម្មជាតិ​ផងដែរ។ ដោយ​​យល់​ឃើញ​ពី​អត្ថ​ប្រយោជន៍​នៃ​តំបន់​នេះ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូតបានសម្តែងនូវក្តីបារម្ភ ហើយបាន​ស្នើឲ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មេត្តា​ពិចារណា​​ដោះ​ស្រាយ​​បញ្ហានេះ តាមដែលអាចធ្វើបាន។ ម្យ៉ាងទៀតEU នឹងផ្តល់ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ស្តី​ពី Sustaining biodiversity, environmental and social benefits in the Protected Areas of the Eastern Plains Landscape of Cambodia ក្នុងពេលខាងមុខនេះ។ ក្រៅពីបញ្ហាដែល បានលើក​ឡើង​ខាងលើនេះ ភាគី EU បានស្វែង​យល់​បន្ថែម​អំពី​ការ​គ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចដែលលោកកត់​សម្គាល់​ឃើញ​ថា​ រាជរដ្ឋាភិបាលបាន​ខិតខំ​យក​ចិត្តទុក​ដាក់​យ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញកើត​ឡើងអំពីបញ្ហា​ទំនាស់​ដីធ្លី​នេះ។ បញ្ហាមួយទៀតគឺ​ដំណើរ​​ការនៃ​ការ​អនុវត្តគម្រោង​នានា​តាមផ្នែកសំខាន់ៗដើម្បីចូលរួមអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅកម្ពុជា។

ជាការឆ្លើយតបឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបង្ហាញពីការព្រួយបារម្ភដូចគ្នាដែរ ប្រសិនបើមាន​ការសាង់​សង់ផ្លូវ​កាត់​​តំបន់​​ស្នូលព្រៃការពារក្នុងភូមិសាស្រ្តខាងលើនេះ។ ករណីនេះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានផ្តល់ឯកសារជូន​រដ្ឋបាល​ព្រៃ​-ឈើ​ដើម្បីសិក្សាស្វែងយល់​ឲ្យបានស៊ីជម្រៅបន្ថែមទៀត ហើយឯកឧត្តមរដ្ឋមន្រ្តីនឹងធ្វើការសិក្សា ពិភាក្សាលម្អិតជាមួយ​ក្រសួង​​​ស្ថាប័នពាក់ព័ន្ធ ពិសេស​ក្រសួង​មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីដើម្បីបញ្ចៀសទិសដៅមិន​ឱ្យប៉ះពាល់ដល់តំបន់ព្រៃការពារនេះ។

ដោយឡែកពាក់ព័ន្ធនឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ឯកឧត្តមរដ្ឋមន្ត្រីបាន​គូស​បញ្ជាក់ថា ដើម្បីពង្រឹង​និង​ជំរុញ​​ដល់​កិច្ចអភិវឌ្ឍក្នុងផ្នែកនេះ កន្លងមករាជរដ្ឋាភិបាលបានសម្រេចលុប​គោល​ការណ៍ និង​​កិច្ច​សន្យា​វិនិយោគដី​សម្ប​ទាន​​សេដ្ឋកិច្ចចំនួន៦៣ក្រុមហ៊ុន ដែលមានផ្ទៃដី៥១៣.៦៧៦ហិកតា ដោយ​​មូល​ហេតុក្រុម​ហ៊ុន​ទាំងនោះមិនគោរពតាម ឬ​រំលោភធ្ងន់ធ្ងរលើកិច្ចសន្យា។ នាពេលថ្មីៗនេះ រាជរដ្ឋា​ភិបាល​ក៏បាន​លុប​គោល​ការណ៍ និងកិច្ចសន្យាវិនិយោគ​ដី​សម្បទាន​​សេដ្ឋកិច្ចចំនួន៨ក្រុមហ៊ុនបន្ថែមទៀត។ ជារួម បន្ទាប់ពីមានគោលការណ៍​សម្រេច​​ពី​រាជ​រដ្ឋាភិបាល ក្រសួង​តែង​​តែ​រៀប​ចំសន្និសីទសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ម៉្យាង​ទៀត ដើម្បី​ដោះស្រាយ​នូវបាតុ​-ភាព​​ដីធ្លី​ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច រាជរដ្ឋាភិបាលមានយន្តការច្បាស់លាស់​ ដែល​បាន​បង្កើតឡើង​តាំង​ពី​ថ្នាក់​ជាតិ​និង​​ថ្នាក់​ក្រោមជាតិ រួមមាន៖អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់ដីធ្លីគណៈ​​កម្មការ​អន្តរ​​ក្រសួងត្រួត​ពិនិត្យ​និង​វាយ​តម្លៃដី​សម្បទានសេដ្ឋកិច្ច ដែល​បង្កើតឡើងដោយ​រាជ​រដ្ឋាភិបាលហើយគណៈកម្មការនេះតែង​កោះ​ប្រជុំជាប្រចាំ ដើម្បី​ដោះ​ស្រាយ​ករណី​ជាក់លាក់​ណា​មួយ​នៃ​ទំនាស់ដីធ្លីឱ្យបាន​ទាន់ពេលវេលាព្រមទាំងមានក្រុមការងារ​ផ្ទៃ​ក្នុង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ សហការជាមួយនឹងលេខា​ធិការដ្ឋាន​បច្ចេកទេស​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច និង​គណៈ​កម្មា​​ធិ​ការ​គ្រប់​គ្រងដីរដ្ឋថ្នាក់ខេត្តជាដើម។ជារួមទំនាស់ដីធ្លីក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច តែងទទួល​បាន​ការដោះ​ស្រាយ​​ដោយ​យកចិត្តទុកដាក់ ហើយឯកឧត្តមរដ្ឋមន្ត្រី​បានគូសបញ្ជាក់​ថា​រាល់វិធានការដោះស្រាយ តែងត្រូវ​បាន​​​ប្រកាន់​ភ្ជាប់យកនូវវិធានការទន់​ភ្លន់តែម៉ឺងមាត់ តាមរយៈយន្តការថ្នាក់​ជាតិ​រហូត​​ដល់ថ្នាក់ក្រោមជាតិ ជាមួយនឹង​ការ​គិតគូរ​​ដល់​ផលប្រយោជន៍​សមស្រប​របស់ប្រជាជន អ្នកវិនិយោគ និងសង្គម​ជាតិ។ ទោះយ៉ាងណាក្តី ដោយមាន​ការ​តាមដាន ត្រួតពិនិត្យ ជួយឧបត្ថម្ភ និង​ជំរុញពីរាជរដ្ឋាភិបាល សកម្មភាព​វិនិយោគ​​ដាំដុះនៃក្រុមហ៊ុន​ដីសម្បទានសេដ្ឋកិច្ច​មានសន្ទុះ​លឿន​ជា​លំដាប់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវសុទិដ្ឋិនិយម និងអរគុណយ៉ាងជ្រាលជ្រៅចំពោះភាគី​EU ដែល​បាន​ផ្តល់ហិរញ្ញប្បទានយ៉ាងសន្ធឹកសន្ធាប់ក្នុងដំណើរការអនុវត្តគម្រោង​នានា រយៈពេលកន្លងមក និងនៅពេល​ខាង​មុខ​ទៀតដើម្បីគាំទ្រដោយសុទ្ធចិត្តដល់ការអនុវត្តនូវយុទ្ធសាស្រ្តនិងគោល​នយោបាយរបស់រាជរដ្ឋាភិបាល ហើយ​ក្រសួង​ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនេះដើម្បីកំណើនសេដ្ឋ​កិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់​ប្រជា​ជន​នៅ​ជនបទ។ ជាមួយនេះ ក្រសួងនឹងពិចារណាលើគម្រោងអភិបាលកិច្ច​ការ​អនុវត្តច្បាប់ស្តីពីព្រៃឈើ និងការធ្វើ​ពាណិជ្ជ​-កម្ម (Forest Law Enforcement Governance and Trade) ​ដើម្បីពិនិត្យលទ្ធភាព​នាំចេញ​ឈើស្របច្បាប់​ទៅ​សហភាព​​អឺរ៉ុប។

            កិច្ចសវនាការនេះ បានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង១១:៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលក្រោម​បរិយា​កាស​​រីករាយ​ ស្និទ្ធស្នាល ​និងស្មារតីសហប្រតិបត្តិការខ្ពស់​។            

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 122

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 160

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 184

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 291

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 365

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 326

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 314

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 323

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 310

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 359

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 507

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 521

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក