ការត្រៀមរៀបចំទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម / ការធ្លាក់ចុះនៃ គុណភាពដី ឆ្នាំ២០១៨
ចេញផ្សាយ ២១ ឧសភា ២០១៨
16063
ក្រោយពីបានអនុញ្ញាតជាគោលការណ៍នៅក្នុងការរៀបចំទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម / ការធ្លាក់ចុះនៃគុណភាពដី ឆ្នាំ២០១៨ (2018 World Day to Combat Desertification) ក្រោមប្រធានបទ “ដីមានតម្លៃពិតប្រាកដ-សូមចំណាយដើម្បីថែរក្សាវា (Land has true value – Invest in it)” ។ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិរត្រៀមរៀបចំទិវានេះ ដូចតទៅ៖
- ១. ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កញ្ញា ឡូ សុខា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំមន្ត្រីនាយកដ្ឋានទៅជួបប្រជុំជាមួយលោក ញឹក រតនពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ និងសហការី ដើម្បីពិភាក្សា និងពិនិត្យទីកន្លែងសម្រាប់រៀបចំទិវានេះ។
- ២. កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ៣កើត ខែប.សាឍ ឆ្នាំច សំរិទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។
- ៣. ទីកន្លែងប្រារព្ធពិធី ៖ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ
- ៤. អ្នកចូលរួម ៖ សរុបប្រមាណ ៥០០ នាក់ រួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ក្រសួងពាក់ព័ន្ធ ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរ និសិ្សត និងសហគមន៍កសិកម្ម។
- ៥. កម្មវិធី ៖
- ០៦:0០ - ០៦:៣០ព្រឹក : ជូបជុំភ្ញៀវជាតិ និងអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ០៦:៣០ - ០៨:០០ ព្រឹក: ធ្វើដំំណើរទៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ
- ០៨:១៥ ព្រឹក : ការអញ្ជើញមកដល់របស់គណៈអធិបតី
- ០៨:៣០- ១០:០០: ប្រារព្ធពិធី ៖
-
-
-
ព្រះសង្ឃជ័យន្តោ គោរពទង់ជាតិ និងរបាំជូនពរ
-
សុន្ទរកថាប្រវត្តិ និងការអភិវឌ្ឍន៍ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រោះសត្វព្រៃភ្នំតាម៉ៅ ដោយតំណាងរដ្ឋបាលព្រៃឈើ
-
សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ ឬ លោក មាស ពិសិដ្ឋ អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាជនបង្គោល UNCCD
-
សុន្ទរកថារបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
-
ពិធីដាំកូនឈើចំនួន ៣០០ដើម
-
ទស្សនាចត្តាឡីស័កខ្លាឃ្មុំ មជ្ឈមណ្ឌលអភិរក្សដំរី មន្ទីពេទ្យសត្វព្រៃភ្នំតាម៉ៅ និងសារមន្ទីរព្រៃឈើ និងសត្វព្រៃ (ទស្សនៈកិច្ចឆ្លុះបញ្ចាំងពីការស្តារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ)
-
បិទកម្មវិធី។
- ៦. ការផ្សព្វផ្សាយ ៖ តាមកាសែត វិទ្យុ និងទូរទស្សន៍
- ៧. បដា ៖
- - អបអរសាទរទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម / ការធ្លាក់ចុះនៃគុណភាពដីឆ្នាំ២០១៨: ដីមានតម្លៃពិតប្រាកដ-សូមចំណាយដើម្បីថែរក្សាវា (Welcome 2018 World Day to Combat Desertification: “Land has true value – Invest in it”)
- ដីរបស់យើងផ្ទះរបស់យើង អនាគតរបស់យើង “Our land. Our home. Our future”
- យើងរួមគ្នាការពារ ស្តារ និងជំរុញប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដោយនិរន្តរភាព (We are united to protect, restore and promote sustainable use of terrestrial ecosystems)
- យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងស្តារឱនភាពដី (We are united to combat desertification and restore degraded land and soil)
- ទាំងអស់គ្នាមានសន្តិសុខស្បៀង ដោយប្រព័ន្ធផលិតកម្មស្បៀងមាននិរន្តរភាព (Attainment of food security for all through sustainable food system)
- វិស័យកសិកម្មរីកចម្រើនដោយសារការគ្រប់គ្រងដីមាននិរន្តរភាព (Agricultural sector developed through sustainable land management)
- ដីកសិកម្មមានគុណភាពល្អ ដោយសារការថែរក្សា និងប្រើប្រាស់ដោយនិរន្តរភាព (Having good agricultural land and soil through maintenance and sustainable use)
- ប្រយុទ្ធប្រឆាំងនឹងការបាត់បង់ជីជាតិដី ដោយប្រើជីកំប៉ុស្ត៍ និងថ្នាំធម្មជាតិ (Combating the loss of soil fertility through the use of compost and natural pesticides)
រូបភាពសម្រង់ចេញពីឆ្នាំចាស់(២០១៧)