ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅ

ចេញ​ផ្សាយ​ ១៦ សីហា ២០២១ 4590

ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្រដល់ការអនុវត្តអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី " ការ ជំរុញផលិតកម្មដំណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបាននូវឱកាសការងារនៅតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលីនាពេលអនាគត" នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីមួយចំនួនទៀត បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃម្រំ និងខ្ញីខ្មៅសម្រាប់ប្រើប្រាស់ជាអាហារបំប៉នសុខភាពក្នុងកសិដ្ឋានរបស់ក្រុមហ៊ុន Lexmin ដែលមានទីតាំងស្ថិតក្នុងភូមិអភិវឌ្ឍន៍យោធិនពិការកោះស្លា (តំបន់អភិវឌ្ឍន៍តេជោសែន) ស្រុកឈូក ខេត្តកំពត។ 
មានលោក Robert K.Chelliah (នាយកក្រុមហ៊ុន) បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីពិនិត្យសកម្មភាពទៅតាមផ្នែកនីមួយៗនៃផលិតកម្មដាំដុះដំណាំសរីរាង្គ។ ចំពោះផលិតកម្មដាំដុះ កសិដ្ឋានបានធ្វើការដាំដុះដំណាំសរីរាង្គលើផ្ទៃដី ២២ហត មានប្រភេទដំណាំសម្រាប់កែច្នៃផលិតជាអាហារបំប៉នសុខភាពដូចជារុក្ខជាតិម្រុំ ស្លឹកគ្រៃ ម្តេង និងខ្ញីខ្មៅ ដែលផលិតផលទាំងនេះកំពុងតែមានទីផ្សារខ្ពស់នៅក្រៅស្រុក និងមានគម្រោងបន្តពង្រីកផលិតកម្មការដាំដុះ បន្លែតាមស្តង់ដារសរីរាង្គសម្រាប់ធ្វើការនាំចេញ។ ដោយឡែកផលិតកម្មកែច្នៃ ក្រុមហ៊ុនបានរៀបចំខ្សែច្រវាក់កែច្នៃ ដែលត្រូវបានពិនិត្យវាយតម្លៃទទួលស្គាល់អនុលោមភាពតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធគុណភាព សុវត្ថិភាព អនាម័យ រួមមានទាំងស្តង់ដារសហភាពអឺរ៉ុប អាមេរិក អូស្ត្រាលី កាណាដា។ល។ កន្លងមកក្រុមហ៊ុនបានកែច្នៃជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក    និងនាំចេញភាគច្រើនទៅ កាន់ទីផ្សារប្រទេសអូស្ត្រាលី ហើយថ្មីៗនេះក្រុមហ៊ុនបានសម្រេចកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់ផលិតផលសរីរាង្គចំនួន ៥០តោន (តែម្រុំ តែស្លឹកគ្រៃ តែខ្ញីខ្មៅ តែម្ជូរព្រឹក) ឱ្យដល់ដៃគូក្នុងស្រុកគឺក្រុមហ៊ុន La Plantation ដែលជាក្រុមហ៊ុនមួយបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងការដាំដុះ និងកែច្នៃម្រេចកំពតសម្រាប់នាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ចូលរួមចំណែកជាមួយ MAFF ក្នុងការលើកកម្ពស់ផលិតកម្មកសិកម្មសរីរាង្គ និងធ្វើការកែច្នៃជាអាហារបំប៉នសម្រាប់សុខភាព។ លោកបន្តទៀតថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដើម្បីប្រែក្លាយកសិដ្ឋានរបស់ខ្លួនឱ្យក្លាយជាកសិដ្ឋានគំរូមួយសម្រាប់ធ្វើជាថ្នាលបណ្តុះ បណ្តាលផលិតកម្មកសិកម្មសរីរាង្គនៅក្នុងប្រទេសកម្ពុជា។ 
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ ជាមួយសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងបន្តគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យបន្តសកម្មភាពរបស់គម្រោងដែលចង់ពង្រីកផលិតភាពផលិតកម្ម និងចាប់យកដៃគូក្នុងស្រុកដើម្បីផលិត និងផ្គត់ផ្គង់ឲ្យក្រុមហ៊ុន។ កិច្ចសហ ការក្នុងផលិតកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាវានឹងពង្រីកសក្តានុពលផលិត កែច្នៃ និងប្រើ ប្រាស់ធនធានដីនៅតំបន់នេះឲ្យអស់លទ្ធភាព បង្កើតការងារ ស្រូបយកពលកម្មដែលភាគច្រើនជាក្រុមគ្រួសារអតិតយុវជន។ ម្យ៉ាងវិញទៀត ផលិតផលកសិកម្មសរីរាង្គបាននិងកំពុងពេញនិយមទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដូច្នេះការចូលរួមផលិតផលិតផលសរីរាង្គស្របតាមស្តង់ដារតម្រូវនោះវានឹងនាំមកនូវគុណប្រយោជន៍សម្រាប់សុខភាពសាធារណ: តម្លៃ និងភាតរបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរឲ្យក្រុមហ៊ុនអនុវត្តអនុស្សរណ:ជាមួយអគ្គនាយកដ្ឋានកសិកម្មសម្រេចបានជោគជ័យ។ 
សូមអនុញ្ញាតជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុនបានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី " ការជំរុញផលិតកម្មដំណាំស្តង់ ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាម បណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី "។ ចំពោះព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទងផ្ទាល់ជាមួយលោក Robert K.Chelliah លេខ ០១៥/០១២ ៣៣ ៥២៥៩ Email: ama@austmigration.com.au។

Other News
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៤ 186

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 181

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 194

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 241

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 356

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 444

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 401

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 395

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 396

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 385

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 440

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 520

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...