Other News
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោកនាយសង្កាត់រដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួនយកទៅកម្ទេចចោលនៅនឹងកន្លែងកើតហេតុ។
កម្លាំងចម្រុះដែលចុះបង្ក្រាបបទល្មើសនេសាទមានចំនួនសរុប១២នាក់ រួមមាន លោក ហីរីហាំង អភិបាលរងស្រុកភ្នំស្រុក មន្រ្តីបរិស្ថាន កងរាជអាវុធហត្ថ ប៉ូលីស មន្ត្រីសង្កាត់រដ្ឋបាលជលផល និងសហគមន៍នេសាទ។
វត្ថុតាងដែលរឹបអូសបានមានដូចជា លូស្បៃមុង(អ៊ុយ) ចំនួន៥០មាត់ របាំងស្បៃមានប្រវែង ១ ៥០០ម៉ែត្រ បង្គោលឫស្សី ចំនួន៧០ដើម និងលបកែច្នៃចំនួន ២៥គ្រឿង។ វត្ថុតាងទាំងនោះត្រូវបានកម្លាំងចម្រុះកម្ទេចចោលនៅនឹងកន្លែងផងដែរ។ ដោយឡែក កូនត្រីចម្រុះចំនួន ១៧គីឡូក្រាម ត្រូវបានប្រលែងចូលក្នុងបឹងធម្មជាតិវិញ៕