នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ Debriefing ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១២ និងការលើកទិសដៅការងារបន្ត នាពេលអនាគត ដែលកិច្ចប្រជុំដឹកនាំដោយឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ធ្វើការបូកសរុបអំពីលទ្ធផលនៃកិច្ចប្រជុំ JC12 និងធ្វើបច្ចុប្បន្នភាពការងារតាមអនុក្រុមនីមួយៗ និងដើម្បីរៀបចំយន្តការ ការងារសម្របសម្រួលឱ្យបានរលូន។ អង្គប្រជុំក៏បានពិភាក្សាលើទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦ ខាងមុខ៕