សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែប និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប

ចេញ​ផ្សាយ​ ០៨ កញ្ញា ២០២០ 10598

សកម្មភាពចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកែប និងចុះត្រួតពិនិត្យលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប និងជំរុញការកែលម្អចំណុចខ្វះខាតដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ដែលមានការអញ្ជើញចូលរួមផងដែរ​ពី​ ឯកឧត្តម​ ណី​ លន់​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និងលោកប្រធានការិយាល័យទទួលពាក្យបណ្តឹង នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។  គោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ ៖

ក-ពង្រឹងការងារដឹកនាំ និងការងារគ្រប់គ្រងមន្ទីរ ៖

   ១-ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

   ២-ការងារអធិការកិច្ច និង

   ៣-ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

ខ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិតក្នុងក្របខណ្ឌ ឬដីការតែងតាំងដោយរដ្ឋបាលខេត្ត ក្នុងការអនុវត្ត ៖

   ១- អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

   ២- សេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ។

   ៣- អនុក្រឹត្យលេខ១៥៦ អនក្រ.បកចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

គ-ណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមន្ទីរទាក់ទងការងារស្ថិក្នុងក្របខណ្ឌក្រសួង និងមន្ទីរ៖ មន្ទីរ ត្រូវបន្តផ្សព្វផ្សាយដល់មន្ត្រី ស្តីពី ៖

   ១-ច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី៥ មាត្រា៣៣-៣៩

   ២-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី២៨ខែមករាឆ្នាំ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យ ចំពោះមន្ត្រីរាជការស៊ីវិល និងប្រកាសលេខ២២០ ប្រក.កសក.ប ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់មន្ទីរ កសិកម្មរាជធានី-ខេត្ត។

   ៣-អនុវត្តការងារតាមឋានានុក្រម បែងចែកតួនាទី ភារកិច្ច ដាក់បទបញ្ជា ឬផែនការ តាមដាន និង ត្រួតពិនិត្យ មិនអនុវត្ត អប់រំ ព្រមានដាក់វិន័យ បើមិនកែប្រែ ធ្វើរបាយការណ៏សុំគោលការទៅរដ្ឋបាលខេត្ត ឬក្រសួង ក្នុងករណីចាំបាច់ ចុងក្រោយ គឺត្រូវអនុវត្តអនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃ ទី២៨ ខែមករា ឆ្នាំ ១៩៩៧ ស្តីពីនីតិវិធីនៃការអនុវត្តន៍វិន័យចំពោះមន្ត្រីរាជការស៊ីវិល។

   ៤-យកចិត្តទុកដាក់អនុវត្តន៏សារាចរណ៏ណែនាំ សេចក្តីណែនាំ លិខិតណែនាំនានា របស់ កសក ក៏ដូចជា ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការងារផលិតកម្ម បសុព្យាបាល ការងារនីតិកម្ម ការងារ សហគមន៏។ល។

   ៥-បន្តការងារទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការចរាចរណ៏ដឹកជញ្ជូនសត្វខុសច្បាប់។ល។

   ៦-បន្តអនុវត្តផែនការក្នុងការប្រមូលចំណូល និងគៀគរធនធានពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៏វិស័យ កសក របស់មន្ទីរ។

   ៧-បន្តយកចិត្តទុកដាក់រៀបចំសកម្មភាពការងារជារូបភាព ស្តីពីសកម្មភាព និងវឌ្ឍនភាពវិស័យ កសក ឧ្យមានភាពទាក់ទាញ និងសរសេរខ្លឹមសារអមខ្លីៗឆ្លុះបញ្ចាំងអំពីរូបភាព រួចបញ្ជូនមក ឯឧរដ្ឋមន្ត្រី ក្នុងរបាយការណ៏ប្រចាំថ្ងៃ។

   ៨-បន្តសម្របសម្រួល និងទំនាក់ទំនងជាមួយរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការទទូល បន្ទុ រាជធានី-ខេត្ត និងលើកសំណើមកក្រសួង ក្នុងករណីមានការងារចាំបាច់។

   ៩-រៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី ស្តីពីកិច្ចការដែលមន្ទីរបានដំណើរការចាត់ចែងតែ មិនទាន់បានបញ្ចប់ទៅតាមនិតិវិធី ជាពិសេស ការងារចុះបញ្ជីរដីធ្លី និងការងារជួលទីតាំងដីរបស់រដ្ឋ ការអនុវត្ត ដីសម្បទានសេដ្ឋកិច្ច ដីគម្របព្រៃឈើដែលនឹងត្រូវគ្វៀល ជូនប្រជាពលរដ្ឋ។

   ១០- ត្រូវមានរបបប្រជុំប្រចាំខែរបស់មន្ទីរ និងរៀបចំរបាយការណ៏គោរពជូនឯឧ រដ្ឋមន្ត្រី និងរដ្ឋបាលខេត្ត។

   ១១-កែលម្អរនូវចំណុចខ្វះខាតដោយតាមស្មារតីនៃលទ្ធផលអង្គប្រជុំថ្ងៃទី០៣ ខែសីហា ២០២០។

ឃ-ជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បី ៖

   ១-ជម្រាបជូនអំពីគោលបំណងជួបថ្នាក់ដឹកនាំមន្ទីរ ជាពិសេស ចំណុចខ្វះខាតលើការដឹកនាំ និងគ្រប់គ្រង រួមមាន៖

     -ការងារបុគ្គលិក និងអភិវឌ្ឍន៏ធនធានមនុស្ស

     -ការងារអធិការកិច្ច និង

     -ការងារចុះបញ្ជីទ្រព្យសម្បត្តិរបស់រដ្ឋ

   ២- ស្នើសុំរដ្ឋបាលខេត្តបន្តកិច្ចសហការជាមួយ កសក ស្តីពីការអនុវត៖ - អនុក្រឹត្យលេខ២៤០អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ និង

     -ការងារអនុវត្តសេចក្តីណែនាំលេខ៧៨៨មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបំពេញការងារនៅថ្នាក់ក្រោមជាតិរបស់ក្រសួងមុខងារសាធារណៈ ដោយយោងស្មារតីណែនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនាកិច្ចប្រជុំកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភាជាតិ។

   ៣-ស្នើសុំរដ្ឋបាលខេត្តបន្តពិនិត្យ និងតែងតាំងថ្នាក់ដឹកនាំមន្ទីរ ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅខ្វះពុំទាន់បានតែងតាំង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០២៤ 192

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ...
ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៤ 184

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤

អបអរសាទរ ខួបទី១៩ ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបានចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបីនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២៤
ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២៤ 202

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញចូលរួមទិវាប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ...
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 247

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 356

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 448

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 405

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 396

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 405

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 394

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 449

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 521

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...