នៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការរៀបចំឯកសារ សម្រាប់ការត្រួតពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្ម កម្ពុជា ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងក្រុមការងាររបស់អង្គការ WTO និងមន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ជាច្រើនរូបទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង គឺដើម្បីពិគ្រោះយោបល់អំពីទិន្នន័យស្ថិតិ និងឯកសារដែលចាំបាច់ក្នុងការប្រមូលចងក្រង និងសរសេររបាយការណ៍ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕