នៅព្រឹកវេលាម៉ោង១១ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមញ់ និងនេសាទ រួមជាមួយឯកឧត្តម អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំអង្គភាពពាក់ព័ន្ធ បានចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ នៅភូមិភ្នំដែក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។
សូមបញ្ជាក់ថា សហគមន៍នេះមានសមាជិកចំនួន ២៥៩ គ្រួសារ មានផ្ទៃដីព្រៃប្រមាណជា ១ ៥៤៥ ហត និងបានផ្តួចផ្តើមបង្កើតនៅឆ្នាំ២០១១ ហើយនិងបានទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៥ ដោយមានការគាំទ្រពីអង្គការ ADRA ។លទ្ធផលសម្រេចបានគឺ៖ សាងសង់សាលប្រជុំ ០១ ខ្នង រោងស្នាក់ក្នុងព្រៃ ០១ ខ្នង ខ្សែរ៉កជិះលំហែកាយ ៤ ខ្សែ ស្ពានយោល ១ ខ្សែ ប្រវែង ៣០០ ម ឧបករណ៍ឡើងជញ្ជាំង ០១ ទោងយក្ស ០១ បំពាក់ស្លាកតាមដើមឈើ ២០០ ស្លាក ចំណូល៥ខែដើមឆ្នាំ២០១៧ ទទួលបានចំនួន ១០ ៦២០ ដុល្លារអាមេរិក ។