ចុះហត្ថលេខា​បង្កើត​មជ្ឈមណ្ឌល​កសិកម្ម​អន្ដរជាតិ​កូរ៉េ​នៅ​កម្ពុជា

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3384

កាលពី​ថ្ងៃទី១២ មេសា មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ និង​រដ្ឋបាល​អភិវឌ្ឍ​ន៏​ជនបទ​នៃ​សាធារណ​កូរ៉េ​ស្ដីពី​ការបង្កើត​មជ្ឈមណ្ឌល ​ក​សិ​កម្ម​អន្ដរជាតិ​កូរ៉េ ស្ដីពី​ការបង្កើត​មជ្ឈមណ្ឌល​ក​សិ​កម្ម​អន្ដរជាតិ​កូរ៉េ​នៅ​កម្ពុជា។

ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា​រវាង​លោក​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​និង​លោក Kim Jae-Soo ប្រធាន​រដ្ឋបាល​អភិវឌ្ឍ​ន៏​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ ក្រោម​អធិបតីភាព​លោក យឹម​ឆៃលី ឧបនាយករដ្ឋមន្ដ្រី​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ។

លោក​បណ្ឌិត​ច័ន្ទ សារុន បាន​ថ្លែងថា កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ក្នុង​វិស័យ​កសិកម្ម​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ១៩៩៦ម្ល៉េះ ដែល​រហូតមក​ដល់ពេល​បច្ចុប្បន្ន យើង​ទទួលបាន​ជំនួយ​លើ​ការបណ្ដុះបណ្ដាល​និង​អភិវឌ្ឍ​ន៏​ធនធានមនុស្ស ការ​ផ្ដល់នូវ​ជំនាញការ​ស្ម័គ្រចិត្ដ ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​ផ្នែក​ទីផ្សារ​កសិកម្ម ការងារ​ស្រាវជ្រាវ​កសិកម្ម និង​ការ​ផ្ដល់នូវ​ជំនួយ​អភិវឌ្ឍ​ន៏​ជូន​ដល់​រដ្ឋបាល​ព្រៃឈើ អគ្គនាយកដ្ឋាន​កសិក​ម្ម និង​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​ជា​បន្ដបន្ទាប់។

ខណៈ​មាន​វិបត្ដិ​សេដ្ឋកិច្ច​សាកលលោក​ឆ្នាំ២០០៨វិស័យ​កសិកម្ម​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ និង​ជា​ចលករ​ដ៏​រឹងមាំ​មួយ​ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​គេច​ចេញពី​វិបត្ដិ​បាន ពោ​គឺ​វិស័យ​កសិកម្ម​អាច​ធានា​ស្បៀងអាហារ​គ្រប់គ្រាន់​សំរាប់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង១៤លាន​នាក់ ដោយ​គិត​របបហូបចុក១៤៣គីឡូក្រាម​ក្នុង​មនុស្សម្នាក់ៗនិង​មាន​អតិរេក​ស្រូវ-អង្ករ តាំងពី​ឆ្នាំ១៩៩៥មកម្ល៉េះ តែ​យើ​យ​ទទួលស្គាល់ថា នៅមាន​ការខ្វះខាតខ្លះៗនៅតាម​តំបន់​មួយចំនួន។

ជាក់ស្ដែង​នៅក្នុង​ឆ្នាំនេះ ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្ដ​បាន​ជាង២,៧២លាន​ហិកតា ក្នុងនោះ​ស្រូវវស្សា​ជាង២,៣៣លាន​ហិកតា ទិន្នផល​មធ្យម២,៦២តោន/ហិកតា​និង​ស្រូវប្រាំង០,៣៨លាន​ហិកតា ទិន្នផល​មធ្យម៤,១២តោន/ហិកតា។ ជារួម​ក្នុង​ឆ្នាំ២០០៩យើង​ទទួលបាន​បរិមាណ​ស្រូវ​សរុប​ចំនួន៧,៥៨លាន​តោន​ទិន្នផល​ជា​មធ្យម២,៨៣តោន/ហិកតា ដែល​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ៥០-៦០យើង​ទទួលបាន​ត្រឹ​តែ១តោន​ក្នុង​ហិកតា​តែប៉ុណ្ណោះ។

សរុបមក​បរិមាណ​ផល​ស្រូវ​ឆ្នាំនេះ​កើន​លើស​ឆ្នាំមុន៥,៧២% និង​សល់​អង្ករ​ជា​តុល្យភាព​ស្បៀង​ជាង២,២៤លាន​តោន។ក្នុង​ឆ្នាំ២០០៩នេះដែរ ដំណាំ​កសិកម្ម​បាន​ចូលរួម​ប្រហែល៥៣% ផលិតផល នេសាទ២៥% ផលិតកម្ម​សត្វ១៥,៣%ព្រៃ​និង​អាជីវកម្ម៦,៦%នៃ​ផលិតផល​សរុប​ក្នុង​វិស័យ​កសិកម្ម។ចំពោះ​ការងារ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម យើង​ទទួលស្គាល់ នៅមានកំរិត​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​បណ្ដាល​ប្រទេសមួយ​ចំនួន​ទាំង​ក្នុង​សមាគម​ន៏​អាស៊ាន និង​ក្នុង​តំបន់។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​អភិវឌ្ឍ​ន៏​ជនបទ ស្ដីពី​ការបង្កើត​មជ្ឈមណ្ឌល​ក​សិ​កម្ម​អន្ដរជាតិ​កូរ៉េ​នៅ​កម្ពុជា​នាពេលនេះ គឺជា​សក្ខីភាព​មួយ​បង្ហាញ​ពី​កិច្ចប្រឹងប្រែង និង​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ប្រមុខ​រា​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​អន្ដរជាតិ​នេះ នឹង​ជួយ​ជំ​រុញឱ្យ​ការងារ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​នៅ​កម្ពុជា​កាន់​តែមាន​ភាពទូលំទូលាយ និង​ស៊ី​ជំរៅ​បន្ថែមទៀត​ ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​ពេញលេញ​ក្នុង​ការធ្វើសមាហរណកម្ម​បច្ចេកវិទ្យា​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​សមាគម​អាស៊ាន និង​ក្នុង​តំបន់ ពិសេស​ឆ្លើយតប​ទៅនឹង​តំរូវការ​ទីផ្សារ និង​សេចក្ដីត្រូវការ​របស់​ប្រជាកសិករ​តាម​ទិសដៅ​អភិវឌ្ឍ​ន៏​សហស្សវត្ស​ជា​សាកល។

លោក​ឧបនាយករដ្ឋមន្ដ្រី​យឹម ឆៃលី​បាន​ថ្លែងថា​វិស័យ​កសិកម្ម​ បានក្លាយ​ទៅជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើន​ចំណូល​ដល់​កសិករ​ខ្មែរ ជាពិសេស​គ្រួសារ​ដែល​ក្រីក្រ​នៅតាម​ជនបទ ដោយបាន​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សជន​កម្ពុជា។ វិស័យនេះ​នៅតែមាន​តួនាទី​ដ៏​លេចធ្លោ ក្នុងការ​ផ្ដល់ឱកាស​កា​រងារ​ជិត៨០ភាគរយ នៃ​កម្លាំង​ពលកម្ម​សរុប​ក្នុងប្រទេស។

ថ្វីត្បិតតែ​វិស័យ​ទេសចរ​ណ៏​វិស័យ​កាត់ដេរ និង​វិស័យ​សំណង់ បាន​ទទួលរង​ផលប៉ះពាល់​ពី​វិបត្ដិ​សេដ្ឋកិច្ចពិភពលោក ផ្ទុយទៅវិញ​វិស័យ​កសិកម្ម​នេះ​បាន​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុង​ការជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា ដើម្បីឱ្យ​រាជរដ្ឋាភិបាល​អាច​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី។ រយះពេល​ជាង​ដប់ឆ្នាំ​កន្លងទៅនេះ វិនិយោគទុន​កូរ៉េ​មក​កម្ពុជា ពាណិជ្ជកម្ម​កូរ៉េ-កម្ពុជា និង​ទេសចរ​ណ៏​កូរ៉េ​បាន​ហក់​ឡើង​ខ្ពស់​ហួស​ពី​ការ​ស្មាន ដែលមាន​តំលៃ​ជា​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក។នេះ​ជាការ​រួមចំណែក​មួយ​ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េ ក្នុងការ​ស្ដារ និង​អភិវឌ្ឍ​ន៏​ប្រទេស​កម្ពុជា។

លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​រំលឹកថា​ក្នុងការ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពីដើម​ខែមិថុនា​ឆ្នាំ២០០៩កន្លងទៅ គឺមាន​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន៧ដែល​ត្រូវបាន​ចុះហត្ថលេខា​ក្នុងអំឡុងពេល​ទស្សនកិច្ច។ ក្នុងនោះ​មាន​អនុស្សរនៈ​មួយ​ស្ដីពី​កិច្ចសហប្រតិបត្ដិកា​រវិ​ទ្យា​សាស្ដ្រ និង​ប​ច្ចក​ទេស​កសិកម្ម​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​និង​លោក​គីម​ជេ​ស៊ូ (Kim Jae-Soo)ប្រធាន​រដ្ឋបាល​អភិវឌ្ឍ​ន៏​ជនបទ​នៃ​សាធារណ​កូរ៉េ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 112

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 165

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 169

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 164

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 216

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 212

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 272

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 416

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 442

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 456

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 471

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 471

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...