ក្រោមការគាំទ្រថវិកាពីអង្គការ Food and Agriculture Organization of United Nations ហៅកាត់ ( FAO ) និងដោយបានការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋាននីតិកម្មកសិកម្ម បានបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ ដល់គ្រូបង្គោល.អាជីវករ និងប្រធានសហគមន៍កសិកម្មចំនួនពីរស្រុកគឺស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ដែលស្ថិតក្នុងខេត្តកំពតនាព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់អាជីវករ ប្រជាកសិករ និងសហគមន៍កសិកម្ម ពីសារៈសំខាន់នៃការប្រើប្រាស់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាក សញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ដែលការពារបាននូវសុខមាលាភាព និងបរិស្ថាន ជាពិសេសការពារពីហានិភ័យនៃផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្មអោយមានប្រសិទ្ធិភាព និងប្រកបដោយសុវត្ថិភាព ។ សិក្ខាកាមដែលចូលរួមមានមន្រ្តីនីតិកម្មកសិកម្មខេត្ត អ្នកលក់ដុំ-លក់រាយថ្នាំកសិកម្ម និងសហគមន៍កសិកម្ម ដោយចែកចេញជាពីរវេនព្រឹកមានចំនួន២០នាក់ ដែលប្រារព្វធ្វើនៅក្នុងស្រុកកំពង់ត្រាច និងពេលរសៀលចំនួន២០ នាក់ប្រារព្វធ្វើនៅក្នុងស្រុកបន្ទាយមាសខេត្ត នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចរៀបចំកម្មវិធីបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយក្នុងស្រុកកំពង់ត្រាច និងក្នុងស្រុកបន្ទាយមាសនេះ ព្រោះស្រុកទាំងពីរគឺជាតំបន់សក្តានុពលនៃផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ ។
កម្មវិធីបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយនេះរៀបចំដោយរក្សាគម្លាតសុវត្ថិភាព និងរក្សាអនាម័យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ។