ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញចុះពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChatGPT AI នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

ចេញ​ផ្សាយ​ ២២ មីនា ២០២៥ 1541

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh  និងការប្រើប្រាស់បច្ចេកវិទ្យាបញាសប្បនិម្មិត​(AI) ChatGPT នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយលោក ដាវ វិទូ អនុប្រធានការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងមានការអញ្ជើញចូលរួមពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន ១៥រូប (ស្ត្រី ០៤រូប)។

អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយគ្រូបង្គោល  និងសំដែងការចាប់អារម្មណ៍លើប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសុបនិមិត្ត និងការបង្កើត QR Code សម្រាប់ប្រើប្រាស់លើឯកសារផ្លូវការផ្សេងៗ។ បន្ថែមពីការធ្វើបទបង្ហាញ ក៏មានការជជែកពិភាក្សា និងអនុវត្តផ្ទាល់នៅលើកុំព្យួទ័រ និងទូរស័ព្ទស្មាតហ្វូនផងដែរ ជាមួយគ្នានេះក្រុមការងារបានជួយពិនិត្យបញ្ហាកើតមានលើទំព័រហ្វេសប៊ុករបស់មន្ទីរ និងទំព័រហ្វេសប៊ុកថ្មីដែលមន្ទីរបានបង្កើត និងជួយពន្យល់ណែនាំបន្ថែមពីការប្រើប្រាស់ ការផូសព័ត៌មាន ដែលកុំឱ្យមានបញ្ហាជាប់ Banned ពីក្រុមហ៊ុនMETA (Facebook)។

ជាទីបញ្ចប់ក្រុមការងារមន្ទីរខេត្តសៀមរាបក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលមន្ទីរជួបប្រទះកន្លងមកដូចជា ខ្វះធនធានមនុស្សឌីជីថល និងសម្ភារៈប្រើប្រាស់ និងស្នើសុំឱ្យមានការបណ្តុះបណ្តាលលើការកាត់តវីដេអូ និងការរៀបចំមាតិកាសម្រាប់ផ្សព្វផ្សាយជាដើម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 105

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញចុះធ្វើការគាំទ្រ តម្រង់ទិសអនុវត្តការងារដំបូងរបស់ មន្ត្រីកសិកម្មឃុំ-សង្កាត់ជាប់ថ្មី នៅខេត្តចំនួន៤ នៃតំបន់មេគង្គលើ

នៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 116

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស ឆ្នាំ២០២៥ និងលើកទិសដៅបន្ដលើវិស័យកសិកម្មខេត្ដរតនគិរី

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្មខេត្ដរតនគិរី ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 120

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល ស្ដីពីការគ្រប់គ្រងផ្ទាំងមុខចៀរលើដំណាំកៅស៊ូ នៅខេត្តប៉ៃលិន

នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ឹម សុភឿន អនុប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 156

សេចក្ដីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង

សេចក្ដីជូនដំណឹង ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៥ នៅខេត្តស្ទឹងត្រែង
ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 211

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងអនុវត្ដគម្រោងកែលម្អ សន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 366

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅស្រុកចំនួនពីរ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំសមត្ថកិច្ចចម្រុះរួមមាន...
ចេញ​ផ្សាយ​ ២៤ មេសា ២០២៥ 345

សេចក្តីប្រកាសព័ត៌មាន

ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 382

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំមន្ទីរកសិកម្មខេត្តកំពង់ចាម...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 384

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារអង្គការ FAO អំពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មាន ទៅកាន់​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនង​សាធារណៈ បានទទួលជួបពិភាក្សាការងារ...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 397

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន ប្រទេសចិន

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូធុរកិច្ចខេត្តហៃណាន...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 394

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​...
ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 428

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិភាក្សា និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ

នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា...