ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញចុះពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh និងការប្រើប្រាស់ ChatGPT AI នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

ចេញ​ផ្សាយ​ ២២ មីនា ២០២៥ 1790

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ថ្នាល និងយល់ដឹងពី CamDX និង CamDigiKey ការបង្កើត QR តាមរយៈ qr.gov.kh  និងការប្រើប្រាស់បច្ចេកវិទ្យាបញាសប្បនិម្មិត​(AI) ChatGPT នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំដោយលោក ដាវ វិទូ អនុប្រធានការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម និងមានការអញ្ជើញចូលរួមពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុបចំនួន ១៥រូប (ស្ត្រី ០៤រូប)។

អ្នកចូលរួមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សាជាមួយគ្រូបង្គោល  និងសំដែងការចាប់អារម្មណ៍លើប្រធានបទ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសុបនិមិត្ត និងការបង្កើត QR Code សម្រាប់ប្រើប្រាស់លើឯកសារផ្លូវការផ្សេងៗ។ បន្ថែមពីការធ្វើបទបង្ហាញ ក៏មានការជជែកពិភាក្សា និងអនុវត្តផ្ទាល់នៅលើកុំព្យួទ័រ និងទូរស័ព្ទស្មាតហ្វូនផងដែរ ជាមួយគ្នានេះក្រុមការងារបានជួយពិនិត្យបញ្ហាកើតមានលើទំព័រហ្វេសប៊ុករបស់មន្ទីរ និងទំព័រហ្វេសប៊ុកថ្មីដែលមន្ទីរបានបង្កើត និងជួយពន្យល់ណែនាំបន្ថែមពីការប្រើប្រាស់ ការផូសព័ត៌មាន ដែលកុំឱ្យមានបញ្ហាជាប់ Banned ពីក្រុមហ៊ុនMETA (Facebook)។

ជាទីបញ្ចប់ក្រុមការងារមន្ទីរខេត្តសៀមរាបក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលមន្ទីរជួបប្រទះកន្លងមកដូចជា ខ្វះធនធានមនុស្សឌីជីថល និងសម្ភារៈប្រើប្រាស់ និងស្នើសុំឱ្យមានការបណ្តុះបណ្តាលលើការកាត់តវីដេអូ និងការរៀបចំមាតិកាសម្រាប់ផ្សព្វផ្សាយជាដើម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៥ ឧសភា ២០២៥ 197

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញចូលរួមជាគណៈអធិបតីក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ​ «កម្មសិទ្ធបញ្ញា​និងតូរ្យតន្រ្តី​»

នាព្រឹកថ្ងៃទី​០៥ ខែឧសភា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ លោកជំទាវ​ ចម​ និម្មល​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​...
ចេញ​ផ្សាយ​ ០៥ ឧសភា ២០២៥ 185

ការចុះទៅដល់តំបន់អភិរក្សជលផល ផ្ដល់ឱកាសដល់អ្នកសារព័ត៌មានផលិតមាតិកាពិត ពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងថែរក្សាធនធានជលផលទឹកសាប

អ្នកសារព័ត៌មានមួយចំនួនលើកឡើងថា ការចុះទៅឃើញផ្ទាល់នៅតំបន់អភិរក្សជលផល ធ្វើឱ្យអ្នកសារព័ត៌មានជាច្រើន ទទួលបានព័ត៌មានពិតនិងគ្រប់ជ្រុងជ្រោយ ពីសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងថែរក្សា...
ចេញ​ផ្សាយ​ ០៤ ឧសភា ២០២៥ 271

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយ​ឯកឧត្តម​បណ្ឌិត​ សនសៃ​ ស៊ីផាន់ដន( Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ រយៈ​ពេល​​៣ថ្ងៃ​នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ០៤ ឧសភា ២០២៥ 253

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងគណៈប្រតិភូអញ្ជើញទស្សនកិច្ចក្រុមហ៊ុន​ផលិត​ជីប៉ូតាស​លំដាប់លេខ៥ក្នុងពិភពលោក Asia-Potash នៅសាធារណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ទៅទស្សនកិច្ច​ដោយផ្ទាល់នៅក្រុមហ៊ុន...
ចេញ​ផ្សាយ​ ០៤ ឧសភា ២០២៥ 275

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំទ្វេភាគី រវាងក្រសួងកសិកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយក្រសួងកសិកម្មនិងរុក្ខាកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងកិច្ចប្រជុំនេះ...
ចេញ​ផ្សាយ​ ០៣ ឧសភា ២០២៥ 391

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចុះទស្សនកិច្ច ពិនិត្យនិងស្វែងយល់​កសិដ្ឋាន​ចិញ្ចឹមត្រីចំនួន ៤ទីតាំង ស្ថិតនៅខេត្តសៀមរាប

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឆ្លើយតបតាមការអញ្ជើញរបស់គម្រោងCAPFish Aqua-Culture IT2 ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះទស្សនកិច្ច ពិនិត្យ...
ចេញ​ផ្សាយ​ ០២ ឧសភា ២០២៥ 450

ឯកឧត្តមរដ្ឋលេខាធិការ អុឹម​ ស៊ីថុល​ ទទួលជួបជាមួយឯកឧត្តម អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម​ និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អុឹម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយឯកឧត្តម អាលី អាកបារ...
ចេញ​ផ្សាយ​ ០២ ឧសភា ២០២៥ 443

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទី នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យនិងវាយតម្លៃពីការប្រមូលផលគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មសម្បទានចំបក់...
ចេញ​ផ្សាយ​ ០២ ឧសភា ២០២៥ 459

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តន៍គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តន៍គោលនយោបាយ...
ចេញ​ផ្សាយ​ ០២ ឧសភា ២០២៥ 448

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាត្រៀមរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បី​ពិភាក្សា​ត្រៀមលក្ខណៈរៀបចំ...
ចេញ​ផ្សាយ​ ០២ ឧសភា ២០២៥ 497

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងវាយតម្លៃតំបន់គោលដៅអនុគ្រោងទី៤ ក្នុងវិសាលភាពអាងទឹកកំពីងពួយ សម្រាប់អនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CWSIP) នៅក្នុងខេត្តព្រះវិហារ

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CWSIP-MAFF បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃតំបន់គោលដៅអនុវត្ដគម្រោងទី៤...