នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី តួនាទី និងភារកិច្ចនាយកដ្ឋានសវនកម្មផ្ទៃក្នុងនិងនិតិវិធីអនុវត្តថវិកាកម្មវិធី ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អស់លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាពជំនាញថ្នាក់កណ្តាល និងមន្ទីរកសិកម្មរាជធានី-ខេត្ត ព្រមទាំងមន្ត្រីជំនាញនៃក្រសួងប្រមាណជាង ១៨០នាក់។
បន្ទាប់ពីមតិសា្វគមន៍របស់ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ទៅកាន់អង្គពិធីដែលមានខ្លឹមសារផ្តោតលើតម្រូវការនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ការអនុវត្តយុទ្ធសាស្រ្តថវិកា ២០១៦-២០១៨ ឱ្យមានលក្ខណៈរឹងមាំស្របតាមប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុអន្តរជាតិ ដែលចាំបាច់ត្រូវពង្រឹងតួនាទី និងភារកិច្ចនៃសវនកម្មផ្ទៃក្នុង ដើម្បីលើកស្ទួយសនិទានកម្មក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ គោលនយោបាយសម្រាប់បណ្តាអង្គភាពអ្នកអនុវត្តផ្ទាល់ ទន្ទឹមនឹងការបន្តបង្កើតសមត្ថភាព និងភាពជាម្ចាស់ ជាមួយនឹងបុរេសកម្មរបស់ក្រសួងក្នុងការធ្វើកំណែទម្រង់ ការគ្រប់គ្រង និងការប្រើប្រាស់ថវិកា។ ក្នុងន័យនេះ និងស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ទើបមានការបង្កើតឡើងនូវនាយកដ្ឋាន សវនកម្មផ្ទៃក្នុងនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០០៥ ដែលបាននិងកំពុងបំពេញភារកិច្ចសវនកម្ម ជាមួយនឹងការពង្រឹងសមត្ថភាពចាំបាច់ជាបន្តបន្ទាប់។ ដូច្នេះ នាយកដ្ឋានសវនកម្ម ក្នុងនាមជាសវនករត្រូវស្មោះត្រង់ មិនលម្អៀង ប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ច ចំពោះមុខថ្នាក់ដឹកនាំក្រសួង ប្រតិបត្តិការស្របតាមច្បាប់ និងផ្សព្វផ្សាយព័ត៌មានស្របតាមច្បាប់ ដោយគោរពតម្លៃនៃកម្មសិទ្ធព័ត៌មាន ទទួលបានដោយមិនត្រូវយកព័ត៌មានទៅទាញយកប្រយោជន៍ផ្ទាល់ខ្លួន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទៅកាន់អង្គពិធីនូវការងារមួយចំនួនមានខ្លឹមសារជាអាទិ៍៖