ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានរៀបចំ និងសម្របសម្រួលពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងសហគមន៍ ជាមួយបណ្តុំកសិករ ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមានការចូលរួមពី លោកស្រី ហង់ ណាវី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម រួមជាមួយសហការី ព្រមទាំងមានការចូលរួមពីតំណាងការិយាល័យពាក់ព័ន្ធ(ការិយាល័យក្សេត្រសាស្រ្ត) តំណាងសហគមន៍ និងតំណាងកសិករ ដែលមានសមាជិកចូលរួមចំនួន២៧នាក់ ក្នុងនោះស្រីចំនួន ៨នាក់។ ការចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះបានធ្វើឡើងរវាងសហគមន៍ ជាមួយបណ្តុំកសិករ ដែលមានចំនួន០៣សហគមន៍ ក្នុងនោះរួមមាន៖ (១)សហគមន៍ពន្លឺបេងក្រពុំឈូក (បន្លែយកស្លឹក នឹងយកផ្លែ) នៅស្រុកកោះអណ្តែត ខេត្តតាកែវ ជាមួយក្រុមកសិករចំនួន៥ក្រុម ស្មើនឹង ៧៥គ្រួសារ មានផ្ទៃដី២៧៦០ម៉ែតការេ និងបរិមាណផល ១០.៦៣៥តោន (២)សហគមន៍ជើងគួន (ផលិតពូជផ្ការំដួល)ស្រុកសំរោង ខេត្តតាកែវ ជាមួយក្រុមកសិករចំនួន១ក្រុម ស្នើនឹង១៥គ្រួសារ មានផ្ទៃដី៧ហិកតា និងបរិមាណស្រូវ ២១តោន និង(៣)សហគមន៍ស្តុកស្តម្ភ(ផលិតស្រូវសរីរាង្គ ផ្ការំដួល ស្រូវក្រហម ស្រូវកួរកំបុត)ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាមួយក្រុមកសិករចំនួន៩ក្រុម ស្មើនឹង ១០៩គ្រួសារ ដែលមានផ្ទៃដី១០១.៨៩ហិកតា និងបរិមាណស្រូវ ២០៨តោន។