នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុវជន វីរយុវនារី និងបុព្វបុរសដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ នឹងអនុញ្ញាត្តឱ្យមានការចូលរួមដាក់កម្រងផ្កា គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាធារណជន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ពិធីរៀបចំទិវារំលឹកខួបលើកទី៤៧នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រារព្វធ្វើឡើងនៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕