នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក បានចេញប្រតិ្តបត្តការណ៍បង្រ្កាបបទល្មើសជលផលបឹងទន្លេសាបចំនួន ០២ គោលដៅនៅចំណុចមាត់ពាមមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមាសភាពចុះបង្ក្រាបនៅក្នុងគោលដៅទី១ រួមមាន លោក ទា គឹមសុទ្ធ ប្រធានប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តសៀមរាប លោកសោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសង្កាត់រដ្ឋបាលជលផលពួកអមដំណើឯកឧត្តម ប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ចំណែក គោលដៅទី២ លោក ខា អ៊ិត អនុប្រធានការិយាល័យវិវាទកម្ម បានដឹកនាំកំលាំងអន្តរាគមន៍ថ្នាក់ជាតិ កំលាំងសរុបចំនួន ១០ នាក់ មធ្យោបាយកាណូតចំនួន ០១គ្រឿង ចុះប្រត្តិបត្តការណ៍ត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនៅក្នុងកន្លែងអភិរក្សជលផលកំពង់ភ្លុក ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អំឡុងពេលចុះបង្ក្រាប ក្រុមការងារបានរឹបអូសវត្ថុតាង ដើម្បីបំផ្លាញចោលឧបករណ៍ល្មើសច្បាប់ស្តីពីជលផល រួមមាន ឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ និងលើសប្រវែងកំណត់ចំនួន ០១ករណី របាំងសាច់អួន ១០របាំង ក្បាលលប ១០គ្រឿង សាច់អួនប្រវែង ១ ៥០០ម៉ែត្រ ចម្រឹង ៦០០ដើម និងសន្ទូចរនងចំនួន ១ ២០០ផ្លៃ ព្រមទាំងចាក់លែងកូនត្រីចម្រុះចំនួន ៣០គីឡូក្រាមផងដែរ៕