ព័ត៌មានផ្សេងៗទៀត
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារផ្សព្វផ្សាយអំពីសារសំខាន់នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបជូនដល់ប្រជាកសិករដាំស្វាយចន្ទីនៅខេត្តរតនគិរី។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍គូសបញ្ជាក់អំពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រាយបញ្ហាកង្វះទុន និងអស្ថេរភាពតម្លៃកសិផលលើទីផ្សារ តាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប៕