សម្តេចតេជោហ៊ុនសែន បានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មអាស៊ាន ផ្តោតការយកចិត្តទុកដាក់ ពិភាក្សាឲ្យបានគ្រប់ជ្រុងជ្រោយ លើបញ្ហាជាច្រើន ដើម្បីជំរុញសមាហរណកម្ម ឲ្យកាន់តែរឹងមាំ និងដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រឈមនានា ពាក់ព័ន្ធការអភិវឌ្ឍន៏វិស័យកសិកម្ម និងព្រៃឈើ ។ សម្តេចបានស្នើឡើងបញ្ហានេះ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រី កសិកម្ម និងព្រៃឈើអាស៊ានលើកទី៣២ នាទីក្រុងភ្នំពេញ ថ្ងៃទី២៣ តុលា នៅក្នុងវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្ត្រី ។
បញ្ហាដែលរដ្ឋមន្ត្រីកសិកម្ម អាស៊ានត្រូវរួមគ្នាពិភាក្សានោះរួមមានៈ (១) ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏បច្ចេកទេស និងការវិនិយោគលើវិស័យកសិកម្ម រវាងរដ្ឋអាស៊ាន អាស៊ានបូកបី ដើម្បីធានាផ្គត់ផ្គងស្បៀង ដោយក្នុងនោះក៏ត្រូវគិតគូរផងដែរ អំពីការបង្កើត និងពង្រឹងប្រព័ន្ធព័ត៌មាន ស្តីពីសន្តិសុខស្បៀង នៅអាស៊ានបូកបីនាពេលអនាគត ។
(២)គោលនយោបាយជំរុញការវិនិយោគ ពិសេសលើវិស័យផ្គត់ផ្គងចំនីអាហារ ភូតគាមអនាម័យ ប្រព័ន្ធធានាគុណភាពផលិតផលទម្រង់បែបបទច្បាប់ និងការសម្រួលពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាការជំរុញនាំចេញផលិតផលកសិកម្ម និងការបង្កើនតម្លៃបន្ថែមលើផលិតផលឲ្យមានផលិតភាពខ្ពស់ ។
(៣) កិច្ចសហការជំរុញការអភិវឌ្ឍន៏សមត្ថភាពស្ថាប័នធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៏ ព្រមទាំងការកំណត់នូវវិធានការជាយុទ្ធសាស្ត្រ ក្នុងការអនុវត្តន៏ផលិតកម្មកសិកម្មក្រោមឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏ដូចជាវិធានការទប់ទល់ នឹងបញ្ហាជំងឹឆ្លងផ្តាសាយបក្សី A-H5N1 ផ្តាសាយថ្មី A-H1N1 ជាដើម ។
ចម្រើនរុងរឿងយ៉ាងពិតប្រាកដជាមិនខាន ។ ខ្ញុំសង្ឃឹមថា កិច្ចប្រជុំនេះ នឹងផ្ដល់នូវភាពកាន់តែសុក្រឹត្យ នៃការយល់ឃើញរបស់យើងបន្ថែមទៀត ចំពោះការកំណត់ទិសដៅអនាគតនៃវិនិស័យកសិកម្ម និងព្រៃឈើនៃតំបន់របស់យើង ក៏ដូចជារបៀបធ្វើការរួមគ្នា ឱ្យកាន់តែមានប្រសិទ្ឋិភាព ដើម្បីធានាបាននូវភាពចម្រុងចម្រើននៃតំបន់របស់យើង និង សុខុមាភាពនៃប្រជាជនរបស់យើង។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹង ទទួលបាននូវផ្លែផ្កាល្អៗជាច្រើនទៀតមិនខានឡើយ។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៏ស្វាគមន៏នាឪកាសនោះ ថាកិច្ចប្រជុំនេះ ប្រាកដជា នឹងផ្ដល់នូវសារសំខាន់ជាអនេកដល់បណ្ដាប្រទេសជាសមាជិក និង ដោយឡែក កម្ពុជាដែល វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការធានាសន្ដិសុខស្បៀង និងកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះជាក់ ស្ដែងវិស័យកសិកម្ម បានចូលរួមមប្រមាណ៣៣,៦ ភាគរយ ក្នុងផលទុនសរុបក្នុងស្រុក ហើយដែលក្នុងនោះ អនុវិស័យដំណាំ ដែលមានដំណាំស្រូវជាចម្បង បានចូលរួមចំណែកប្រមាណ ១៨,២ ភាគរយ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា នៅក្នុងកិច្ចប្រជុំ ឧត្ដមមន្ដ្រីអាស៊ាន និង ឧត្ដមមន្ដ្រីនៃប្រទេសបូកបី ជួបពិភាក្សាគ្នាដោយជោគជ័យ។ ជាមួយនេះ ឧត្ដមមន្ដ្រីបានពិនិត្យលើរបាយការណ៏នៃសហប្រធានកម្ពុជា-ចិន នៃកិច្ចប្រជុំឧត្ដមមន្ដ្រីបង្គោលអាស៊ាន និងភូតគាម អនាម័យ ហើយក៏បានរៀបចំនូវផែនការសកម្មភាព ក៏ដូចជាសេចក្ដីសម្រេចចិត្ដ ពីការបង្កើតក្រុមការងារស្ដីពីអនាម័យ សត្វភូតគាមអនាម័យ និង សុវត្ដិភាពចំណីអាហារ ដើម្បីសុំការសម្រេចពីរដ្ឋមន្ដ្រីនៃរដ្ឋសមាជិកអាស៊ាន និង រដ្ឋមន្ដ្រី អគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ចនិង ចត្ដាឡើងសក្ដិផងដែរ។
គួរបញ្ជាក់ថា កិច្ចសហការរបស់ប្រទេសអាស៊ាន លើវិស័យកសិកម្មបច្ចុប្បន្ន បានឆ្លុះបញ្ចាំងពីស្ថានការណ៏មួយ តាំងពីឆ្នាំ ១៩៦៨ ដែលមានកិច្ចសហការគ្នាក្នុងការផលិត និង ផ្គត់ផ្គង់ស្បៀងអាហារ។ ក្រោយមកទៀតទំហំនៃកិច្ច សហការនេះត្រូវបានពង្រីកហើយបានបញ្ចូលបន្ថែមនូវផ្នែកកសិកម្មនិង ព្រៃឈើដូចអ្វីដែលយើងបាននិងកំពុងត្រូវការ និង ជំរុញឱ្យមានសន្ទុះទៅមុខ។
នាពេលបច្ចុប្បន្នវិស័យសំខាន់ៗ ដែលផ្ដោតការយកចិត្ដទុកដាក់ នៅក្នុងក្របខ័ណ្ឌអាស៊ាន គឺស្ថិតនៅលើការងារស្បៀងអាហារ កសិកម្ម និងព្រៃឈើដោយរួមបញ្ចូលនូវការគិតគូរពីសន្ដិសុខ ស្បៀងអាហារ បានថែរក្សាបម្រុងស្បៀងអាហារ ការដាំដុះដំណាំការចិញ្ចឹមសត្វជលផល ការបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយកសិកម្ម សហការណ៏ និង ការងារកិច្ចសហប្រតិបត្ដិការរួមគ្នាលើការងារជំរុញផលិតកម្មកសិកម្មព្រៃឈើ និង ជលផលជាច្រើន។
គោលបំណងចម្បង នៃកិច្ចសហប្រតិបត្ដិការណ៏ក្នុងក្របខ័ណ្ឌអាស៊ាន លើវិស័យកសិកម្ម និង ព្រៃឈើគឺបង្ដើត និង អនុវត្ដនូវសកម្មភាពសហប្រតិបត្ដិការថ្នាក់តំបន់ក្នុងការលើកកម្ពស់ការប្រកួតប្រជែង លើទីផ្សារអន្ដរជាតិនៃមុខ ទំនិញស្បៀងអាហារផលិតផលកសិកម្ម និងព្រៃឈើ ព្រមទាំងពង្រឹង និងជំរុញការរៀបចំសន្ដិសុខស្បៀង ក្នុងតំបន់ជាការចាំបាច់។