ព័ត៌មានផ្សេងៗទៀត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំបិទការចុះធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការិយបរិច្ឆេទ២០២២ ដឹកនាំដោយលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី គង់ លក្ខិណា ប្រធាននាយកដ្ឋានសវនកម្មទី១ នៃអាជ្ញាធរសវនកម្មជាតិ ដោយមានការអញ្ជើញចូលរួមពីលោកលោកស្រីតំណាងអង្គភាព ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរសវនកម្មជាតិ។