ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំន២០២១ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានអញ្ជើញរួមដំណើរ ជាមួយអង្គការ JICA ចុះសិក្សានិងពិនិត្យមើលការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្មតាមដេប៉ូលក់ដុំលក់.រាយ តាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ និងពិនិត្យមើលច្រកនាំចេញ.នាំចូល ដោយមានការចូលរួមពីការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បន្ទាយមានជ័យ ក្រោមការសហការឧបត្ថម្ភពីអង្គការ JICA នឹងរៀបចំគម្រោងការពង្រឹងសមត្ថភាពក្នុងការវិភាគសំណល់ថ្នាំកសិកម្មនៅក្នុងផលិតផលកសិកម្ម និង ពង្រឹងគុណភាពថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីជួយដល់សុវត្ថិភាពស្បៀងអាហារ ។