ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ជា​មួយ​ឯកឧត្តម​ Don​ Benton ​សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាម៉េរិក

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 2519

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​ឯកឧត្តម Don Benton សមាជិក​ព្រឹទ្ធសភា​នៃ​សហរដ្ឋ​អាម៉េរិក អមដោយ​តំណាង​ក្រុមហ៊ុន និង​តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ កិច្ចសវនាការ​នេះ​បាន​ប្រព្រឹត្តទៅ​នា​រសៀល​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ការធ្វើ​កិច្ចសហប្រតិបត្តិការ និង​ការជំរុញ​ការ​ធើ្វ​កសិពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​សក្តានុពលសំខាន់ៗនៃ​វិស័យ​កសិកម្ម​ជាអាទិ៍​ដំណាំ​ស្រូវដំណាំ​ចម្រុះ កៅស៊ូ ផលិតកម្ម​សត្វ ផល​នេសាទ ធនធានមនុស្ស។ល។ ទាំងអស់នេះ​ជា​មូលដ្ឋាន​សម្រាប់​កិច្ចសហប្រតិបត្តិការ ដើម្បី​លើកកម្ពស់​ផលិតកម្ម និង​កិច្ចការ​វិនិយោគ​នៅ​កម្ពុជា។ បច្ចុប្បន្ន​កម្ពុជា​បាន​ឈានដល់​ដំណាក់កាល​ដែលមាន​អតិរេក​អង្ករ ហើយ​ដែល​ក្រសួង​កំពុង​ខិតខំ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​តាម​គោល នយោបាយ​​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​យ៉ាងតិច ១លាន​តោន​នៅ​ឆ្នាំ២០១៥ និង​ធ្វើយ៉ាងណា​ឲ្យ​អង្ករ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​តាម​ស្តង់ដារ​អន្តរជាតិ។ ជាក់ស្តែង​នៅ​ឆ្នាំ២០១៣ អង្ករ​ប្រមាណ​ជាង៣៧៨ ពាន់​តោន​ត្រូវបាន​នាំចេញ​ទៅកាន់៦៦ប្រទេស​នៅ​តំបន់​អាស៊ី អាហ្វ្រិក និង​សហគមន៍​អឺរ៉ុប។ ក្នុង​រយៈពេល៩ខែ​ដើមឆ្នាំ២០១៤នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ប្រមាណ​ជិត២៧០ពាន់​តោន​ទៅកាន់៥៧ប្រទេស។ ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​កម្ពុជា​នៅ​ជួប​បញ្ហា​ប្រឈមខ្លះៗ ដែល​តម្រូវ​ឲ្យ​មាន​ការជួយជ្រោមជ្រែង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេ-ពហុភាគី និង​ការវិនិយោគ​បន្ថែមទៀត​ពី​បណ្តា​ប្រទេស​ជា​មិត្តវិស័យ​ឯកជន​ទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា ជាអាទិ៍​លើ​ការបញ្ជ្រាប​បច្ចេកទេស​ទំ​នើ​ប ការស្រាវជ្រាវ ការអភិវឌ្ឍ​ធនធានមនុស្ស ប្រព័ន្ធ​ស្រោចស្រព បច្ចេកទេស​ទុកដាក់​ក្រោយពេល​ប្រមូល​ផល ការកែច្នៃ​កសិផល ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ការដឹកជញ្ជូន និង​ការផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដល់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ពិសេស​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ។ ក្រៅពី​វិស័យសំខាន់ៗខាង​លើនេះ សហរដ្ឋអាមេរិក ក៏​អាចធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ដំណាំ​ឈើ​ហូប​ផ្លែ ដំណាំ​បន្លែ ដំណាំ​សណ្តែកសៀង ដំឡូង ការកែច្នៃ​កសិផល ការ​វេច​ខ្ចប់ និង​ផលិតកម្ម​សត្វ​ជាដើម។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បានស្នើ​ដល់​សម​ភាគី ជួយ​ជំរុញ​វិនិយោគិន​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ផលិតភាព​និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​តាម​ផ្នែក​នីមួយ​ឲ្យ​បាន​ទូលំ​ទូលាយ​សម្រាប់​កំណើនសេដ្ឋកិច្ច​ជាតិ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ការយកចិត្តទុកដាក់​ប​ង្កើ​ន​ផលិតផល​ក្នុងស្រុក​ប្រកបដោយ​គុណភាព ស្របតាម​កំណើន​ទេសចរណ៍​នៅ​កម្ពុជា​ដែល​ចេះតែ​កើនឡើង​ពី១ឆ្នាំទៅ១ឆ្នាំ។

 ជាការ​ឆ្លើយតប​ឯកឧត្តម​ប្រធានគណៈប្រតិភូ​សហរដ្ឋអាមេរិក​បានលើកឡើង​ពី​ភាពខ្លាំង​ក្នុង​វិស័យ​កសិកម្ម​របស់ខ្លួន​ដូចជា​រដ្ឋ​វ៉ាស៊ីនតោន ជា​រដ្ឋ​កសិកម្ម​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​បាននិងកំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបថ្មីៗក្នុង​វិស័យ​កសិកម្ម (រួមមាន​Remote Technology និង GPS Technology) ដែល​ធ្វើ​ការបញ្ជា​ពី​ប្រព័ន្ធ​ផ្កាយរណប ដោយ​មិនចាំបាច់​ប្រើ​ប្រាស់​​កម្លាំង​មនុស្ស​សម្រាប់ធ្វើ​ការកំណត់​ទីតាំង និង​គោលដៅ​ជាដើម ជាពិសេស​លើ​ដំណាំ​ឈើ​ហូប​ផ្លែ និង​ការធ្វើ​កសិកម្ម​ជារួម។ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​កម្ពុជា​ដែល​កំពុង​ជួបប្រទះ​នោះ ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា បាន​សម្តែង​នូវ​ការគាំទ្រ​ឱ្យមាន​ការចែករំលែក​នូវ​បទពិសោធន៍ ការស្រាវជ្រាវ និង​បច្ចេកវិទ្យាថ្មីៗ រវាង​សហរដ្ឋអាមេរិក​ និង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​វិនិយោគិន​មកពី​សហរដ្ឋអាមេរិក​លើ​វិស័យ​កសិកម្ម​ថែមទៀត។ គណៈប្រតិភូ​អាមេរិក​ក៏មាន​ចំណាប់អារម្មណ៍​លើ​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​​ព្រៃឈើ​នៅ​កម្ពុជា​ផងដែរ។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​រាជរដ្ឋាភិបាល​បានផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​វិនិយោគ​និង​អភិវឌ្ឍន៍​ដំណាំ​កសិឧស្សាហកម្ម​នាពេល​កន្លងមក។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​តាំងពី​ខែឧសភា ឆ្នាំ២០១២មកម្ល៉េះ ហើយ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​អនុវត្ត​កិច្ចសន្យា​របស់ខ្លួន​ឲ្យ​បាន​តឹងរឹង​បំផុត ជៀសវាង​ផលប៉ះពាល់​ជាមួយ​ប្រជាជន​ព្រមទាំង​ការលើកកម្ពស់ ការអភិរក្ស​ធនធាន​ធម្មជាតិ។ ក្រសួង​បាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​មាន​ការដាំ​ឈើ​ឡើងវិញ​ជៀសវាង​សម្ពាធ​ទៅលើ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ការចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាម​គ្រប់​រូបភាព។

ឯកឧត្តម​Don Benton សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​បាន​ថ្លែង​អំណរ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​និង​សហការី ដែល​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់​ឯកឧត្តម បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ក្នុងឱកាស​ពេល​ឈប់សម្រាក​នៃ​ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋហើយ​សន្យាថា នឹង​នាំយក​ចំណាប់អារម្មណ៍​ដ៏​ល្អ​ពី​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឲ្យ​មានការ​គាំទ្រ​ដល់​កិត្តិនាម និង​មុខមាត់​របស់​ប្រទេស​កម្ពុជា ប្រកបដោយ​ភាព​វិជ្ជមាន ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​គួរ​ជាទី​មោទនៈ​ដើម្បី​ផលប្រយោជន៍​ប្រជាជន​កម្ពុជា។ ដោយឡែក​ចូលរួម​គាំទ្រ​ការអភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

 ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​អំ​ណុរ​គុណ​ចំពោះ​លទ្ធផល​នៃ​កិច្ចសវនាការ​ប្រកបដោយ​ផ្លែផ្កា​និង​គាំទ្រ​ដ​លើ​ដំណើការ​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​បច្ចុប្បន្ន​និង​អនាគត​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ។ កិច្ចសវនាការ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 176

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 236

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 212

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 203

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 249

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 248

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 283

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 438

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 457

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 466

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 480

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 481

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...