ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ ជាមួយ​ឯកឧត្ដម Joachim Baron von Marschall ឯកអគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2571

នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៣ ឯកឧត្ដម​ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន ទទួល​ជួប ឯកឧត្ដម Joachim Baron von Marschall ឯកអគ្គរដ្ឋទូត​សា​ធា រណ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការក្រសួង ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​កិច្ច​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្ដិការ និង​ការគាំទ្រ​ជាច្រើន ទាំង បច្ចេកទេស និង​ហិរញ្ញប្បទាន​ដែល​រដ្ឋាភិបាល និង​ប្រជាជន​អាល្លឺម៉ង់​បានផ្ដល់​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជន​កម្ពុជា  ដើម្បី​រួមចំណែក ស្ដារឡើងវិញ និង​ជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ។ ក្នុងនោះ​ក៏មាន​ការជួយ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ការអភិវឌ្ឍន៍​វិស័យ កសិកម្ម ព្រមទាំង​ការជួយ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាជន​កម្ពុជា ជា​ចម្បង។

ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បាន​គោរព​ថ្លែងអំណរគុណ​ជូន​ឯកឧត្ដម​រដ្ឋមន្ដ្រី ចំពោះ​ការផ្ដល់​ឱកាស​ដ៏​មានតម្លៃ ដើម្បី​ទទួល​ជួប សវនាការ និង​សម្ដែង​នូវ​ក្ដី​អបអរសាទរ​ចំពោះ​ការចូល​កាន់ដំណែង​រប​ស់ឯក​ឧត្ដម​រដ្ឋមន្ដ្រី ។ កិច្ច​ពិភាក្សាបាន​ផ្ដោតលើ​វិស័យ និង សកម្មភាព​ដែល​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​យក​ចិ​ត្ដ​ទុកដាក់​គាំទ្រ​ជា​បន្ដ សំដៅ​ជំរុញ​អភិវឌ្ឍ​ជីវភាព​ប្រជាជន​នៅ​ជនបទ និង​តម្រូវឱ្យ មានការ​ចូលរួម​សហកា​រ​ដោយ​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន ។

ជាក់ស្ដែង គឺ​ច្បាប់ លិខិតបទដ្ឋាន និង​ការ​អនុវត្ដ​ទាក់ទង​នឹង ការគ្រប់គ្រង​ដី ដូចជា​បច្ចេកទេស​ថែរក្សា​គុណភាព​ដី​កសិកម្ម ការទប់ស្កាត់​ការហូរ​ច្រោះ​ដី ការរក្សា​ឱ្យមាន​លំនឹង​លើ​ផ្នែក​បរិស្ថាន​ទឹក និង​ព្រៃឈើ ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ កម្មវិធី​ដាំ​ព្រៃឈើ​ឡើងវិញ ការផ្ដល់​កម្មសិទ្ធិ​ច្បាស់លាស់​ជូន​កសិករ និង​អ្នក​ប្រើ ប្រាស់​ដី​នានា ការធ្វើឱ្យ​ខូច​បរិស្ថាន និង​ការថយចុះ​ធនធាន​ជលផល​ដោយ​ទំនប់​វា​រី​អគ្គិសនី​មួយចំនួន ការជំនួស​កម្លាំង​ពលកម្ម ដោយ​ការ​អនុវត្ដ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​គ្រឿងយន្ដ​កសិកម្ម ។ល។ ឯ​កិច្ចការ​ជាក់លាក់​ដែល​ត្រូវ​អនុវត្ដ ដើម្បី​សម្រេច គោលដៅ​ដែល​បានគ្រោង​គឺ​ពិតជា​នឹងធ្វើ​ឱ្យ​កម្ពុ​ជាមាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ជាក់លាក់  ពិសេស  សម្រាប់​ប្រជាជន​ផ្ទាល់ និង​លក់​ចែកជូន​ប្រទេស​នានា​ក្នុង​ពិភពលោក ប្រកបដោយ​និរន្ដរភាព និង​ការប្រកួតប្រជែង ពោល គឺ​ការចូល រួម​គាំទ្រ​កម្ពុជា​ក្នុងការ​ថ្លឹងថ្លែង​អំពី​ផលប្រយោជន៍ និង​ផលវិបាក​នៃ​កិច្ច​អភិវឌ្ឍ ចំពោះ​សេដ្ឋកិច្ចជាតិ ប្រជាជន និង​បរិស្ថាន ព្រមទាំង ការផ្ដល់​ជំនួយ​បច្ចេកទេស មធ្យោបាយ និង​សម្ភារ និង​ការបង្កើន​សមត្ថភាព​ម​ន្ដ្រី កសិករ និង​វិស័យ​ឯកជន ។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បាន​ស្នើឱ្យ​ក្រសួង​ជួយ​ជំរុញ​និង​សិក្សា​អំពី​ឯកសារ​ស្ដីពី​គោលការណ៍​ណែនាំ​ក្នុងការ​គ្រប់គ្រង​ដី ដែល​ទាក់់ទង​ខ្លាំង​នឹង កិច្ចការ​ខាងលើ ដែល​ត្រូវបាន​អង្គការ​ស្បៀង និង​កសិកម្ម​សហប្រជាជាតិ (FAO) បាន​សហការ​រៀប​ចំក​ន្ល​ង​មក។ ក្នុងន័យនេះ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បានស្នើ​សុំ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ផ្ដល់នូវ​ការគាំទ្រ និង​កិច្ចសហការ​ដើម្បីឱ្យ​ការ​អនុវត្ដ​សកម្មភាព សហ​ប្រតិ​ប​ត្ដិ​ការ មាន​ភាពរលូន និង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ។  

ជាការ​ឆ្លើយតប ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ការឯកភាព និង​គាំទ្រ​ជារួម​ចំពោះ​ចំណុច​ទាំងឡាយ​ដែល​បានលើកឡើង ហើយ បាន​ជម្រាប​អំពី​ភាពចាំបាច់​មួយចំនួន​ដែល​រាជរដ្ឋាភិបាល​អាណ​ត្ដិ​ទី ៥ ត្រូវ​អនុវត្ដ តាមរយៈ​ការធ្វើកំណែទម្រង់​ឱ្យបាន​ជាក់លាក់ និង​ស៊ីជម្រៅ ។ ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ទាក់ទាញ​វិនិយោគិន​បរទេស​គឺជា​ចំណុច​ដ៏​សំខាន់​មួយ ។ ក្រសួង​ចាំបាច់​ត្រូវ កំណត់​អំពី តំបន់ ដែល​សមស្រប​សម្រាប់​ដំណាំ និង​ផលិតផល​កសិកម្មផ្សេងៗ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ ដើម្បី សម្រួល​ដល់​ការវិនិយោគ និង​ផលិតកម្ម ដូចជា​រៀបចំ​ឱ្យមាន​ប្រព័ន្ធ​ស្រោចស្រព និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ​ចាំបាច់​ផ្សេងទៀត ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​ឯកភាព​ជាមួយនឹង​ការលើកឡើង​របស់​ឯក​ឧត្ដម​ឯកអគ្គរដ្ឋទូត អំពី​ភាពចាំបាច់​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា ប្រចាំ ដើម្បី​តម្រង់ទិស​ការ​អនុវត្ដ និង​រួមគ្នា​ដោះស្រាយ​បញ្ហាផ្សេងៗដែល​អាច​នឹង​កើតមានឡើង ។  

ជំនួប និង​ការពិភាក្សា​ការងារ​បាន​ប្រ​ព្រឹ​ត្ដទៅ​ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល និង​ទទួលខុសត្រូវ​ខ្ពស់ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 169

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 225

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 200

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 193

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 240

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 238

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 280

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 433

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 457

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 464

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 478

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 480

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...