នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិស (Project Steering Committee) នៃគម្រោងស្តីពី ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យវឌ្ឍនភាពការអនុវត្ដគម្រោងស្តីពី «ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនៅប្រទេសកម្ពុជា»។
សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរួមមាន ឯកឧត្ដម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម តំណាងនាយកដ្ឋាន មន្រ្ដីពាក់ព័ន្ធ និងភាគីផ្ដល់ជំនួយរបស់សាធារណៈរដ្ឋកូរ៉េ។
សូមបញ្ជាក់ថា គម្រោង Smart Farm នេះ សហការជាមួយ Official Development Assistance (ODA) និងគាំទ្រហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ ដើម្បីពិនិត្យវឌ្ឍនភាពការដាំដុះដំណាំ និងប្រសិទ្ធភាពនៃបច្ចេកទេសផ្ទះសំណាញ់លើប្រភេទដំណាំច្រើនប្រភេទ៕