ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ប្រតិភូអន្តរក្រសួង និងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា បានចេញដំណើរតាមឧទ្ធម្ភាគចក្រចំនួន២គ្រឿង បានទៅត្រួតពិនិត្យកំណាត់ឈើ និងវត្ថុតាងដែលឃាត់ទុកនៅក្នុងភូមិសាស្ត្រភាគឦសានប្រទេស។ ការចុះត្រួតពិនិត្យនេះ គឺយោងតាមស្មារតីអង្គប្រជុំនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។ សមាសភាពទាំងអស់រួមមាន រដ្ឋមន្ត្រី រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិ ជាច្រើនរូបផងដែរ ។