ព័ត៌មានផ្សេងៗទៀត
ថ្ងៃអង្គារ ០៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចូលរួមបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់បងប្អូនអាជីវករលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តកំពង់ធំ ដែលបានរៀបចំឡើងដោយ ការិយាល័យនីតិកម្មកសិកម្មខេត្ត សហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានអាជីវករចូលរួម ១២០នាក់ទូទាំងខេត្ត ។ វគ្គបណ្តុះបណ្តាលនេះគឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនិងការធ្វើអាជីវកម្មលក់ដុំ ឬលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក៍ដូចជាការតម្រូវបមាណីយផ្សេងៗ។