ព័ត៌មានផ្សេងៗទៀត
ខេត្តកំពង់ធំ៖ ថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការណ៍ជាមួយសមាគមស្វាយចន្ទី រៀបចំវេទិកាជំនួបធុរកិច្ច រវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ សហគមន៍កសិកម្ម កសិករស្វាយចន្ទី និងពិធីចុះអនុស្សរណៈយោគយល់ ដែលគាំទ្រដោយអង្គការ GIZ មានអ្នកចូលរួមសរុបចំនួន ២៥០នាក់។
ក្រុមហ៊ុន CSNC នឹងទទួលទិញគ្រាប់ស្វាយចន្ទី ដោយផ្តល់តម្លៃបន្ថែម៣% លើតម្លៃទីផ្សារ ដោយប្រើប្រាស់យន្តការ “ផលិតកម្មកសិកម្មតាមកិច្ចសន្យា”។