ព័ត៌មានផ្សេងៗទៀត
ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារពោធិសាត់រីវើសាយ ខេត្តពោធិសាត់ មានប្រារព្ធបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "គោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាន នៃថ្នាំកសិកម្ម" ក្រោមជំនួយឧបត្ថម្ភ ថវិកាពីអង្គការ FAO ដែលកម្មវិធីនេះស្ថិត ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោក Mohammad Shahroz Jalil នាយកគម្រោងកម្មវិធី CAVAC លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ដែលរៀបចំដោយ នាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្ខាសាលានេះមានការចូលរួមពី ពាណិជ្ជករ អាជីវករ សហគមន៍កសិកម្ម ប្រជាកសិករ និងអ្នកពាក់ព័ន្ធ ប្រមាណ ១០០នាក់។