ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ចុះពង្រឹងការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម និងត្រួតពិនិត្យការធ្វើអាជីវកម្ម ព្រមទាំងស្វែងរក ទប់ស្កាត់នូវបទល្មើសដែលលួចបន្លំ ក្លែងនូវគុណភាព ស្លាកសញ្ញាពត៌មាន និងសំបកវេចខ្ចប់ ។ល។នៅក្នុងខេត្តកំពង់ធំ ។ លោក ភុំ រ៉ា និងសហការីបានពន្យល់ណែនាំដល់អាជីវករថា ការមិនគោរពអនុវត្តច្បាប់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏ និងការងារបង្កបង្កើនផលរបស់កសិករ ដែលកសិករកំពុងតែជួបប្រទះនូវគ្រោះជំនន់ទឹកភ្លៀងនាពេលកន្លងមក ។