-កម្មវិធីទី០៣:
ឯកឧត្តមរដ្ឋមន្ត្រីបានចុះពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួត នៅឃុំតាលោក ស្រុកតាលោសែនជ័យ និងឃុំរំលេច ស្រុកបាកាន។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ផ្ទៃដីស្រូវវស្សាដើមរដូវចំនួនជាង ២៨ពាន់ហត កំពុងប្រឈបបញ្ហាខ្វះទឹក ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន ៣១២ហត ក្នុងស្រុកបាកាន។ ដោយឡែក ស្រុកតាលោសែនជ័យផ្ទៃដីរាំងស្ងួតសរុបជាង ៣០ពាន់ហត ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ១,៣៧២ហត។ ដោយឡែក លោកមេភូមិបួរច្រេស បានឲ្យដឹងថាដោយសារតំបន់នេះគ្មានប្រឡាយទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់នៅដើមរដូវនេះ ធ្វើឲ្យផ្ទៃដីស្រូវវស្សាដែលស្ថិតក្នុងភូមិនេះ មានចំនួន ១៨០ហត ត្រូវបានទទួលរងនូវគ្រោះរាំងស្ងួត។
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃគ្រោះរាំងស្ងួតនៅភូមិបូរច្រេស ឃុំតាលោក ស្រុកតាលោសែនជ័យ ឯកឧត្តមរដ្ឋមន្ត្រីមានក្តីសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមានផែនការ ធ្វើការពង្រីកការស្រោចស្រពមកកាន់តំបន់នេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ទន្ទឹមនឹងនេះឯកឧត្តមបានជួយដោះស្រាយបញ្ហាចំពោះមុខបន្ទាន់ ដោយលោកបានជួយឧបត្ថម្ភប្រេងចំនួន ៤០០លីត្រ សម្រាប់ធ្វើការបូមបាចទឹកតាមលទ្ធភាពជួយសង្គ្រោះសន្ទូង។ លោកណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរចុះតាមដានស្ថានភាពជាប់ជាប្រចាំ ហើយក៏គួរសិក្សាពីលទ្ធភាពប្តូរមុខដំណាំខ្លះដែលប្រើប្រាស់ទឹកតិច ហើយកសិករក៏គួរត្រៀមពូជទុកសាបព្រោះឡើងវិញបន្ទាប់ពីមានទឹកគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀងនៅឆ្នាំខាងមុខ។