ឯកឧត្តមរដ្ឋមន្ត្រីក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឲ្យមន្ត្រីក្រោមឱវាទរួមគ្នាអភិរក្សធនធានមច្អជាតិ នៅតាមដងទន្លេមេគង្គនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន អះអាងយ៉ាងដូច្នេះ នៅក្នុងខណះពេលដែលឯកឧត្តម បានចុះទៅពិនិត្យការងារនៅខេត្តក្រចេះកាលពីពេលថ្មីៗកន្លងទៅនេះ។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានមានប្រសាសន៏ថា ក្រសួងសូមស្នើរឲ្យខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង និងរដ្ឋបាលជលផលថ្នាក់កណ្តាល សហកាជាមួយនឹងអង្គការជាតិ និងអន្តរជាតិ ដើម្បីរួមគ្នាអភិរក្សការពារធនធានមច្ឆជាតិ នៅភូមីភាគឦសាននៃប្រទេស។
តាមការអះអាងរបស់ឯកឧត្តម ពពួកត្រីដែលឯកឧត្តមស្នើ និងជុំរុញឲ្យមន្ត្រីក្រោមឱវាទអភិរក្សនោះ មានដូចជាត្រីផ្សោតទឹកសាប ពពួកត្រីកម្រផ្សេងៗទៀត ដូចជាត្រីកម្រផ្សេងៗទៀតដូចជាត្រីគល់រាំង ត្រីរាជ ត្រីក្រាយ និងត្រីក្របីជាដើម។
ឯកឧត្តមបានបញ្ជាក់ថា” ត្រីផ្សោត គឺជាអត្តសញ្ញណរបស់ខេត្ត របស់ប្រទេសកម្ពុជាផងដែរ យើងត្រូវតែការពារឲ្យបានគង់វង្ស ហើយត្រីមេពូជក៏ត្រូវតែការពារ។ ឯកឧត្តម បានបន្តជាការកត់សម្គាល់សត្វផ្សោត ដែលជាមចហឆ្ឆាដ៏កម្រនេះតែងតែស្លាប់ជារៀងរាល់ឆ្នាំ ហើយគេមិនទាន់បានដឹងអំពីមូលហេតុវិទ្យាសាស្ត្រច្បាស់លាស់នៅឡើយ។
យោងតាមតួលេខរបស់រដ្ឋបាលជលផលបង្ហាញថា នៅតាមដងទន្លេមេគង្គចន្លោះពីខេត្តក្រចេះដល់ស្ទឹងត្រែង មានអន្លង់ត្រីមេពូជប្រមាន៩៧អន្លង់ ហើយអន្លង់ទាំងនោះមានជំម្រៅចាប់ពី៤ម៉ែតទៅដល់១០០ម៉ែតនៅរដូវប្រាំង។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានបញ្ជាក់ថា” អន្លង់ទាំងនោះ ត្រូវការពារវាជាដែនជម្រលរបស់ត្រីប្រមាណ២០០ប្រភេទ ហើយនៅក្នុងនោះត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីក្រាយ និងត្រីក្របី ក៏មានដែនជម្រកនៅអន្លង់ទាំងនោះផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តម ក៏បានពិនិត្យ និងស្វែងយល់មើលការងារកសិកម្មផ្សេងៗទៀត ដូចជាការងាបសុសត្វ កាគ្រប់គ្រងបទល្មើសព្រៃឈើ ការងារលកសិកម្មដំណាំស្រូវជាដើម។ ឯកឧត្តមបានស្នើឲ្យរដ្ឋបាលព្រៃឈើ និងរដ្ឋបានជលផល ធ្វើកិច្ចសហប្រតិ្តការគា្ន នៅក្នុងការចុះទប់ទល់ និងបង្រោ្កបបទល្មើសរុករានព្រៃឈើ និងបទល្មើសនេសាទ ។ បន្តជំរុញនិងយក ចិត្តទុកដាក់លើការចាក់ថ្នាំបង្ការនិងទប់ស្កាត់ជំងឺសត្វ ជំរុញផលិតកម្មកសិកម្មគ្រួសារជាដើម៕