មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានធ្វើការអំពាវនាវដល់កសិករនៅ ទូទាំងប្រទេសឲប្រកាន់យកនូវទម្លាប់ថ្មី គឺមិនត្រូវធ្វើកសិកម្មដោយដាំនូវដំណាំតែមួយមុខទេ ពីព្រោះការធ្វើបែបនេះមិនអាចធ្វើឲជីវភាពគ្រួសារបានប្រសើរឆាប់រហ័ស ទេ។
លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានប្រាប់ដល់កសិករនៅ ឃុំសំរោង ស្រុកត្រាំកក់ ក៏ដូចជាការផ្ញើរសារទៅកាន់កសិករនៅទីកន្លែងផ្សេងទៀតថាកសិករយើង ពុំទាន់មានការផ្លាស់ប្តូរឲបានស៊ីជំរៅនៅឡើយទេនៅក្នុងការធ្វើ កសិកម្ម ពោលគឺច្រើនតែពឹងផ្អែកលើដំណាំស្រូវតែមួយមុខ។
លោកបន្តថា ការធ្វើបែបនេះ នឹងមិនផ្ដល់ចំណូលច្រើនសម្រាប់ជីវភាពឡើយ ខណៈដែលគេត្រូវការឲមានការវិវត្តន៍ច្រើននៅក្នុងការងារផលិតកម្ម កសិកម្ម។ កសិករត្រូវតែដាំដំណាំឲបានច្រើនមុខនៅលើផ្ទៃដីតែមួយ ទាំងនូវដីស្រែ និង ក៏ដូចជាដីនៅជុំវិញផ្ទះ។
លោកបានបន្តថាការអនុវត្តន៍ធ្វើកសិកម្មចម្រុះ គឺជាប្រការល្អបំផុតហើយដែលឥរិយាបថបែបនេះកសិករត្រូវតែប្រកាន់។ ការធ្វើកសិកម្មចម្រុះកសិករខ្លះបានទទួលជោគជ័យយ៉ាងច្រើន ដោយការខិតខំនិងព្យាយាម។
លោករដ្ឋមន្ត្រីបានជំរុញដល់មន្ត្រីកសិកម្មគ្រប់ថ្នាក់ត្រូវតែ ចុះជួយកសិករលើការងារនេះ ដូចជាការផ្ដល់នូវបច្ចេកទេស បទពិសោធន៍ គំនិត យោបល់មួយចំនួន ដើម្បីប្រែក្លាយដឺស្រែ និងដីនៅជុំវិញផ្ទះកសិករឲក្លាយជាវាលដែលមានពណ៌បៃតងជាប់ជាប្រចាំ មានដំណាំគ្រប់មុខ ពោលគឺអនុវត្តពាក្យស្លោក ” ក្នុងទឹកមានត្រី លើដីមានដំណាំ ក្នុងស្រែមានស្រូវ” ។
ដើម្បីឲកសិករកាន់តែទទួលបាននូវចំណេះដឹងថ្មីទាក់ទងដល់ការងារ កសិកម្ម លោករដ្ឋមន្រី្តបានផ្តល់ជាយោបល់ថា ការជួបជុំកសិករដើម្បីផ្លាស់ប្ដូរយោបល់ បទពិសោធន៍គ្នារវាងកសិករនិងកសិករ គឺជាការងារដែលត្រូវតែជំរុញឲមានការរៀបចំឡើងដែលមានរដ្ឋមន្ត្រីកសិករ រួមជាមួយអាជ្ញាធរជាអ្នកជួយសំរបសំរួល។ លោកបន្តថា ការធ្វើបែបនេះអាចឲកសិករទទួលបាននូវព័ត៌មានទាក់ទងនឹងកសិកម្ម ទទួលបាននូវចំនេះដឹងតាមរយៈការផ្ទេរឲគ្នាទៅវិញទៅមកពីកសិករមួយទៅ កសិករមួយ។
លោករដ្ឋមន្ត្រីបានអញ្ជើញទៅទីនោះកាលពីថ្ងៃទី៣១ខែមករាដើម្បី ផ្តល់នូវសំភារៈសិក្សាមួយ
មួយចំនួនដូចជាតុគ្រួចំនួន២០កៅអីគ្រួចំនួន២០ តុប្រជុំធំមួយ កៅអី៩ តុសិស្ស១១៥ ជួនដល់សាលាបឋមសិក្សា អនុវិទ្យាល័យអង្គសីមា សាលាបឋមសិក្សាផ្ចឹកជ្រុំ និងប្រគល់ប្រាក់ចំនួន៩០០ដុល្លារសម្រប់កសាងខ្លោងទ្វារសាលាអង្គ សីមាដែលគិតថាថេវិកាសរុបប្រមាណជាង៥ពាន់ដុល្លា៕