ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីកសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅពិនិត្យមើលសកម្មភាពធ្វើស្រែប្រាំង របស់អ្នកភូមិបឿងប្រថិទឃុំចំប៉ី ស្រុកបាទីខណះដែលពេលនេះពួកគេកំពុងជួបនឹងបញ្ហាមួយចំនួន។ មន្ត្រីក្រសួងកសិកម្មបានប្រាប់កាលពីថ្ងែទី១១ ខែមីនាថា ខណះពេលដែលឯកឧត្តមរដ្ឋមន្ត្រី ទៅពិនិត្យកសិករនៅទីនោះបានបញ្ជាក់ថាតំបន់ស្រូវប្រាំងមួយចំនួននៅក្នុងឃុំបានជូបប្រទះការខ្វះខាតទឹក ដែលបណ្តោលមកពីការគ្រប់គ្រងទឹកមិនបានល្អ។
ពួកគេក៏ស្នើឱ្យឯកឧត្តមរដ្ឋមន្ត្រី សុំឱ្យមានអន្តរាគមន៏រៀបចំសហគមន៏ ប្រើបប្រាស់ទឹកឡើងវិញ។ កសិករក៏ស្នើរឱ្យមានការជុសជុលទ្វារទឹក ដែលចាស់ទ្រុឌទ្រោមនាពេលបច្ចុប្បន្ន និងកែលម្អកម្ពស់ នៅក្រាំងតានាងដើម្បីរក្សាទឹកនិងដើម្បីរក្សាទឹកនិងផ្គត់ផ្គង់ទឹក។
មន្ត្រីដដែលបានឱ្យដឹងថា នៅចំពោះមុខកសិករជាង១០០គ្រួសារនាពេលនោះ មន្ត្រីតំណាងខាងធនធានទឹកបានធ្វើការពន្យល់ថា ការដាក់ទា្វរទឹកឱ្យបានខ្ពស់បន្ថែមទៀត មិនមែនជាដំណោះស្រាយ ព្រោះអាចជួបការរលំបាកពេលទឹកឡើង។
មន្ត្រីធនធានទឹកបានណែនាំថា កសិករគួរធ្វើស្រែតាមដំណាក់កាលទឹកស្រកដោយកុំបង្ខំបើកទឹកចេញដែលជាហេតុធ្វើឱ្យខ្វះទឹកចុងរដូវ។ សហគមន៏មានការគ្រប់គ្រងទឹកមិនបានល្អនិងការពារទា្វទឹកមិនបានគត់មត់ដោយមានអ្នកលួចបង្ហូរទឹកចោលដើម្បីចាប់ត្រី។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកកម្មបញ្ជាក់ថា មន្ទីកសិកម្មខេត្តស្រុកត្រូវទំនាក់ទំនងជាមួយមន្ត្រីធនធាទឹក ដើម្បីដោះស្រាយបញ្ហាឱ្យបានល្អជាមួយនឹងការធានានូវសាមគ្គីភាព ការយោគយល់ ការជួយគ្នាទៅវិញទៅមកដើម្បីបង្កើនផលិតភាពកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើរផងដែរទៅដល់អាជ្ញាធរមូលដ្ឋានឱ្យចូលរូមដោះស្រាយបញ្ហារបស់សហគមន៏ប្រើប្រាស់ទឹកឡើងវិញ ពីព្រោះមានតែអ្នកមូលដ្ឋានផ្ទាល់ទេ ទើបដឹងបញ្ហាច្បាស់របស់ដ្ឋាន។មន្ត្រីកសិកម្មបានបន្តទៀតថាខណះនោះឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កសិករធ្វើស្រែប្រាំងឱ្យបន្តការខិតខំរបស់ខ្លួនក្នុងនោះយកចិត្តទុកដាក់លើបញ្ហាពូជ បចេ្ចកទេស និងការធ្វើពិពិធម្មលើផ្ទៃដីដែលមានស្រាប់ឪ្យអស់ពីលទ្ឋភាព។ គួររំលឹកថា ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញទៅកាន់ទីនោះកាលពីដើមសប្តានេះ៕