ការពិនិត្យលេីសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ២០១៩-២០២៣
ចេញផ្សាយ ២៩ កញ្ញា ២០២០
15774
នាព្រឹកថ្ងៃចន្ទ ១១ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពីកម្មវិធី ASPIRE
បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យលេីសេចក្តីព្រាងចុងក្រោយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ដែលប្រព្រឹត្តទៅនៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប ក្រោមអធីបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដើម្បីពិនិត្យរួមគ្នា និងធ្វើសុពលភាពលើព័ត៌មាន និងទិន្នន័យ ព្រមទាំងខ្លឹមសារនៃឯកសារផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម ២០១៩-២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្តទាំង២៥។