ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃ៣១ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារ Raffles Le Royal មានប្រារព្វសិក្ខាសាលាស្តីពី "កំណែទម្រង់អភិបាលកិច្ចបរិស្ថាននៅកម្ពុជា៖ បញ្ហាប្រឈម ដំណោះស្រាយ និងដំណើរឆ្ពោះទៅមុខ" ។ ជាគណៈអធិបតីក្នុងសិក្ខាសាលានេះ មាន៖ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Ruth Stewart ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំដោយសមាគមអតីតនិស្សិតកម្ពុជាពីអូស្ត្រាលី (Australian Alumni Association of Cambodia) ។ បន្ទាប់ពីបានថ្លែងពីចំណាប់អារម្មណ៍រួចមក ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរគឺជាវាគ្មិនកិត្តិយស សម្រាប់កិច្ចពិភាក្សាគន្លឹះស្ដីពី៖ ស្ថានភាពបច្ចុប្បន បញ្ហាប្រឈម ដំណោះស្រាយដើម្បីសម្រេចបានការអភិវឌ្ឍន៍ដោយចិរភាពនៅកម្ពុជា។