ឯកឧត្ដមបណ្ឌិតច័ន្ទសារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ខណៈដែលកំណើនមនុស្សកាន់តែច្រើន ហើយជាការនេសាទមានទំហំកាន់ទេធំ គឺជាការគំរាមមួយ ដល់ធនធានធម្មជាតិ។ ឯកឧត្ដមបានផ្ដល់នូវជម្រើសបន្ថែមទៀត គឺការជំរុញវារីវប្បកម្ម និងការទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ។
នៅពេលដែលឯកឧត្ដមរដ្ឋមន្ដ្រី អញ្ជើញទៅពិនិត្យមើលកន្លែងភ្ញាស់កូនត្រី, ការធ្វើកសិកម្មចម្រុះ, ចែកកូនត្រី និងជួបជាមួយសមាជិកសហគមន៏ធនាគារក្ដាម ចំនួនជាង១០០គ្រួសារនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប កាលពីដើមសប្ដាហ៏នេះ ឯកឧត្ដមរដ្ឋមន្ដ្រីកសិកម្ម បានមានប្រសាសន៏ថា អាស្រ័យដោយកំណើនប្រជាជន វាបានកើនឡើងផងដែល និងតម្រូវការហូបចុក ជាហេតុធ្វើឱ្យការសាទពីធម្មជាតិមានការកើនឡើងហួសកម្រិត ។
ឯកឧត្ដមបន្ដថា នេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះមច្ឆជាតិ។ ដូចនេះឯកឧត្ដមសូមអំពាវនាវ ឱ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ប្រជាជនគ្រប់រូប បន្ដចូលរួមសហការទប់ស្កាត់បទល្មើសនេសាទតាមគ្រប់រូបភាព និងបង្កើនការអភិវឌ្ឍន៏វារីវប្បកម្ម ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ ។ ឯកឧត្ដមបញ្ជាក់ថា យើងបានធ្វើបែបនេះ គឺជាការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ។
មន្ដ្រីខណ្ឌរដ្ឋបាលជលផលកំពតបានឱ្យដឹងថា គិតមកត្រឹមខែតុលាកន្លងទៅនេះ នៅខេត្ដកំពតនិងខេត្ដកែបមានស្ថានីតភ្ញាស់កូនត្រី ចំនួន២៥កន្លែង ក្នុងនោះខេត្ដកែបចំនួន២កន្លែងស្ថានីយភ្ញាស់បង្កង១កន្លែង ស្រះចិញ្ចឹមត្រីលក្ខណៈគ្រួសារ៤.៥៧០ស្រះសហគមន៏ស្រះជម្រកត្រីធម្មជាតិ២៣កន្លែង។ ក្នុងឆ្នាំ២០១០កូន ក្នុងនោះខេត្ដកែបផលិតបាន៧៥.០០០កូន។ ផលិតកូនបង្កងចំនួន៥៣០.០០០កូន។ សហគមន៏នេសាទមានចំនួន១៥សហគមន៏ក្នុងនោះកែបមានចំនួន៥សហគមន៏។ចំពោះធនាគារក្ដាមមានចំនួន។
ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងកោតសរសើរចំពោះអ្វីដែលបានកើតឡើងនៅទីនោះ ជាមួយនឹងការផ្ដាំផ្ញើរមួយចំនួនទៀត។ ឯកឧត្ដមបណ្ឌិតច័ន្ទសារុន បានមានប្រសាសន៏ថា រដ្ឋបាលជលផល ត្រូវបន្ដជំរុញការងារបោះបង្គោលកំណត់ព្រំប្រទល់ព្រៃលិចទឹក ដែននេសាទសហគមន៏ និងដាំព្រៃលិចទឹកឡើងវិញ។ ព្រោះថា បើបាត់ព្រៃកោងកាងគឺបាត់មុខរបរ។ ត្រូវបំផុសនិងជំរុញណែនាំដល់កសិករឱ្យមានស្រះតូចៗនៅតាមគ្រួសារ ដែលស្រះនេះនិងបានជាពហុប្រយោជន៏ ហើយក៏ជាការអនុវត្ដន៏នូវអនុសាសន៏របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក្នុងទិវាមច្ឆជាតិនៅទំនប់វាលវង់ ភូមិភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្ដកែប កាលពីពេលកន្លងទៅនេះ ៕