ថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ដ្រីរាជការតំណាងអង្គភាពអមទីស្តីការក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធក្នុងពិធីបុណ្យសពលោក លី សុវុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៤ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២២:១៥នាទី ក្នុងជន្មាយុ ៤៦ឆ្នាំ ដោយរោគាពាធ នៅសង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មរណភាពរបស់លោក លី សុវុទ្ធី គឺជាការបាត់បង់ថ្នាក់ដឹកនាំមួយរូប ដែលបានយកអស់កំលាំងកាយចិត្តបំពេញភារកិច្ចជូនជាតិ និងការបាត់បង់ឧត្តមស្វាមី និងបិតាជាទីស្រលាញ់ពុំអាចកាត់ថ្លៃបាន។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក ជួយលើកស្ទួយដួងវិញ្ញាណក្ខន្ធរបស់លោក លី សុវុទ្ធី បានសោយសុខក្នុងសុគតិភពជានិច្ចនិរន្តន៍៕