នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅកម្ពុជា ដែលរៀបចំឡើងដោយការិយាល័យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ( FAO RAP) ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ក្រុងភ្នំពេញ។
គោលបំណងនៃសិក្ខាសាលាថ្នាក់ជាតិនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង រួមមានការគាំទ្រសមាជិក FAO ដើម្បីរៀបចំយុទ្ធសាស្រ្ត និងបង្កើតសំណើដើម្បីទទួលបានហិរញ្ញប្បទាន ដែលនឹងគាំទ្រដល់សមាជិក FAO ក្នុងការសម្រេចបាននូវមហិច្ឆតាអាកាសធាតុ ក្នុងវិស័យកសិកម្ម និងការប្រើប្រាស់ដី ហើយក៏ជាផ្នែកមួយនៃគម្រោងការត្រៀមខ្លួន និងតំណាងឱ្យជំហានដំបូងឆ្ពោះទៅរកការបង្កើតការវិនិយោគអាកាសធាតុនាពេលអនាគត។
សូមបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញមកពីរាជរដ្ឋាភិបាលកម្ពុជា អ្នកធុរកិច្ច សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល (NGOs) អង្គការសង្គមស៊ីវិល (CSOs) និងសមាគមកសិកម្ម រួមទាំងអ្នកពាក់ព័ន្ធ សរុបអ្នកចូលរួម៥៤នាក់ ស្រ្តី២៤នាក់៕