នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃុំ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងសាលាបុណ្យភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ចាន់ ហេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកជំទាវ។ ក្នុងពិធីនេះក៏មានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកតំបែរ លោកប្រធានក្រុមប្រឹក្សាស្រុក អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយឃុំនាងទើត បងប្អូនប្រជាពលរដ្ឋក្នុងឃុំ សរុបប្រមាណ ១៥០នាក់។