ព័ត៌មានផ្សេងៗទៀត
ខេត្តប៉ៃលិន៖ ចាប់ពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ឡោ សេង អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ចុះធ្វើសវនកម្មផ្ទៃក្នុងតាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៩ និងបណ្តាឆ្នាំពាក់ព័ន្ធនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន។