ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ឆ្លងសេចក្តីព្រាងផែនការសកម្មភាពការងារ ឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន និងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ និងលោកប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។