ព័ត៌មានផ្សេងៗទៀត
នៅវេលាម៉ោង ៤:00 នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តអញ្ជើញចុះនិត្យស្ថានភាពបង្កបង្កើនផលស្រូវ នៅឃុំត្រពាំងជង និងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការបង្កបង្កើនស្រូវក្នុងខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថាគិតត្រឹមខែមិថុនានេះ ខេត្តពោធិ៍សាត់បានបង្កបង្កើនផលស្រូវ (ស្ទូង និងពង្រួស) សម្រេចបានប្រមាណ ៥៣ភាគរយ លើផ្ទៃដីសរុបប្រមាណ ១០០ ០០០ហិកតា នៃផែនការ។