ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន ស្ថិតនៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលក្នុងដំណើរទស្សនកិច្ចនោះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការមន្ទីរកសិកម្មខេត្តប៉ៃលិន។
កម្មវិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១.ការរៀបចំបង្កើតសមាគមថ្មីមួយ ដែលមានសមាជិក៣០នាក់ ដែលនឹងធ្វើការដោយមានជោគវាសនារួមគ្នា ២.ជំរុញឱ្យសហគមន៍ មានសាមគ្គីភាពខិតខំប្រឹងប្រែង បង្កើនសមត្ថភាពដាំដុះ ៣.ស្វែងយល់ និងជួយដោះស្រាយបញ្ហាប្រឈមដែលសហគមន៍បានជួបប្រទះដូចជាបញ្ហាទឹក ធាតុចូលកសិកម្មថ្លៃជាដើម និងទី៤. ធ្វើការជួយស្វែងរកទីផ្សារសម្រាប់លក់៕